ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ឃុំខ្លួនបុរសម្នាក់ ដែលគំរាមនាយករដ្ឋមន្ត្រី
អាជ្ញាធរអ៊ីស្រាអែល បានឃុំខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យថា គំរាមលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បន្ទាប់ពីបុរសអាយុ ២៦ ឆ្នាំរូបនេះ បានទុកលិខិតមួយច្បាប់លើផ្នូររបស់បងប្រុសលោក Benjamin ឈ្មោះ Yoni នៅទីបញ្ចុះសពយោធា Mount Herzl ក្នុងទីក្រុង ហ្ស៊េរុយសាឡិម កាលពីថ្ងៃសៅរ៍ ទី១ ខែកក្កដា ។

លោក Yonatan Yoni Netanyahu ត្រូវបានសម្លាប់ក្នុងឆ្នាំ១៩៧៦ អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងដ៏ល្បីល្បាញនៅទីក្រុង Entebbe នៃប្រទេស អ៊ូហ្គង់ដា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ប៉ូលិស និងទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet បានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដាថា ក្រោយពីមានការស៊ើបអង្កេតដឹកនាំដោយអង្គភាពប្រឆាំងអំពើពុករលួយរួចមក ប៉ូលិសឈានទៅដល់ការចាប់ខ្លួនអ្នករស់នៅទីក្រុង Kfar Saba ម្នាក់ ហើយពេលនេះក៏បាននាំខ្លួនជនសង្ស័យមកសាកសួរផងដែរ ។
ទន្ទឹមនោះ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានដាក់លិខិតគំរាមមួយនៅលើផ្នូររបស់លោក Yoni Netanyahu មែន ។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានមួយចំនួនអះអាងថា បុរសម្នាក់នេះ មានប្រវត្តិជួបបញ្ហាសុខភាពផ្លូវចិត្ត ខណៈអាជ្ញាធរនឹងធ្វើការវាយតម្លៃផ្នែកវិកលចរិក ។

ក្នុងសំបុត្រនោះទាមទារឲ្យនាយករដ្ឋមន្ត្រី ដណ្តើមកាន់កាប់តំបន់ហ្គាហ្សា ដែលកងកម្លាំងអ៊ីស្រាអែលបានចាកចេញនៅឆ្នាំ ២០០៥ និងធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលឃុំខ្លួននៅទីនោះ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ុន្តែសំបុត្រនោះ បែរជាលើកឡើងឈ្មោះលោក Yoni Netanyahu ជំនួសវិញ ។
សំណេរក្នុងសំបុត្របានព្រមានទៀតថា “នាឡិកាកំពុងដើរថយក្រោយ នាយករដ្ឋមន្ត្រីនឹងមិនអាចនៅរស់ដល់ខួបកំណើតគម្រប់អាយុ ៧៤ ឆ្នាំនាខែតុលាខាងមុខបានឡើយ”។
គួរបញ្ជាក់ថា លោក Benjamin Netanyahu បានរងការគំរាមសម្លាប់ជាច្រើនលើកច្រើនសារ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំពេលនៃកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលបណ្តាលឲ្យផ្ទុះបាតុកម្មរាប់ខែនៅទូទាំងប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល បើកការវាយប្រហារសងសឹក ខណៈលោក Netanyahu គំរាមសត្រូវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


