ព័ត៌មានអន្ដរជាតិ
លោក Antony Blinken ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធទី២៦ខែមករានេះបានបញ្ជាក់ថា លោក Antony Blinken គឺជារដ្ឋមន្ត្រីក្រសួងការបរទេសបន្ទាប់ពីសមាជិកសំខាន់ៗនៃគណបក្សសាធារណរដ្ឋដែលជាគូប្រជែង បានគាំទ្រលោក។

លោក Blinken ដែលជាទីប្រឹក្សាយូរអង្វែងរបស់ប្រធានាធិបតី Joe Biden ដែលបានប្តេជ្ញាថា នឹងជួសជុលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ លោកត្រូវបានអនុម័តដោយសំឡេងឆ្នោត៧៨ទល់នឹង២២។
ការអនុម័តនេះគឺផ្ទុយពីរដ្ឋមន្ត្រីការបរទេសពីររូបរបស់អតីតប្រធានាធិបតី Donald Trump គឺលោក Mike Pompeo និងលោក Rex Tillerson ដែលអ្នកទាំងពីរសុទ្ធតែត្រូវបានប្រឆាំងដោយអ្នកប្រជាធិបតេយ្យភាគច្រើន។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋដែលគាំទ្រលោក Blinken រួមមាន សម្ព័ន្ធមិត្តជិតស្និតចំនួនពីររូបរបស់លោក Trump ស្តីពីគោលនយោបាយការបរទេសគឺលោក Marco Rubio និងលោក Lindsey Graham។
លោក Marco Rubio គឺជាអ្នករិះគន់យ៉ាងមុតមាំទៅលើរដ្ឋាភិបាលឆ្វេងនិយមនៅក្នុងប្រទេសគុយបានិងវេណេហ្ស៊ូអេឡាចំណែកលោក Lindsey Graham ត្រូវបានគេស្គាល់ដោយសារទស្សនៈម៉ឺងម៉ាត់ចំពោះប្រទេសស៊ីរីនិងអ៊ីរ៉ង់។

ដោយជាកូនចុងរបស់អ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ Holocaust, លោក Blinken អាយុ៥៨ឆ្នាំត្រូវបានគេស្គាល់ដោយសារតែចំណង់ចំណូលចិត្តរបស់គាត់ចំពោះបុព្វហេតុមនុស្សធម៌ប៉ុន្តែក៏មានឥរិយាបថស្ងប់ស្ងាត់ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ Joe Biden បង្ហាញឈ្មោះបេក្ខជនរដ្ឋមន្ត្រីក្រសួងការបរទេស
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


