ព័ត៌មានអន្ដរជាតិ
នាំគ្នាយកធុងទៅដាក់សាំងពីឡានដែលក្រឡាប់ ស្រាប់តែផ្ទុះ ស្លាប់២០នាក់ នៅ នីហ្សេរីយ៉ា
មនុស្សយ៉ាងតិច២០នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីឡានដឹកសាំងមួយគ្រឿង ផ្ទុះឆេះនៅភាគនិរតីប្រទេសនីហ្សេរីយ៉ា ខណៈអ្នកស្រុកនាំគ្នាទៅយកសាំងមកផ្ទះ។

ប៉ូលិសនិយាយកាលពីថ្ងៃចន្ទទី២៤ខែកក្កដាថា ឡានបានជួបឧបទ្ទវហេតុកាលពីយប់ថ្ងៃអាទិត្យនៅសង្កាត់មួយ ក្នុងរដ្ឋ Ondo ដែលបណ្តាលឲ្យវាក្រឡាប់ផ្ងារជើង។
យោងតាមអ្នកនាំពាក្យប៉ូលិសរដ្ឋ Ondo លោក Fumilayo Odunlami-Omisanya បានឲ្យដឹងថា មនុស្សមួយចំនួនបានទៅទីនោះដើម្បីយកសាំងទាំងធុងៗមកផ្ទះវិញ តែជាអកុសល ឡានក៏បានផ្ទុះ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ឡានដឹកសាំង គឺជារឿងធម្មតាក្នុងប្រទេសនីហ្សេរីយ៉ា ដោយនៅទីនោះ ផលិតផលប្រភេទនេះ ត្រូវបានដឹកជញ្ជូនពាសពេញប្រទេសតាមផ្លូវដែលមិនល្អ។
តម្លៃប្រេងសាំងក៏បានកើនឡើងពី ០.២៤ដុល្លារដល់០.៧៨ដុល្លារក្នុងមួយលីត្រផងដែរ ដែលនេះជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសផលិតប្រេងដ៏ធំបំផុតនៃទ្វីបអាហ្រ្វិកមួយនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera, RT
ចុចអាន៖ រថយន្តដឹកប្រេងកំពុងឆេះ បែរនាំគ្នាទៅប្រមូលប្រេងធ្លាយ ស្រាប់តែផ្ទុះស្លាប់ជាង៦០នាក់ នៅហៃទី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


