ព័ត៌មានអន្ដរជាតិ
ឆេះកប៉ាល់ដឹករថយន្តជិត ៣០០០គ្រឿង នៅសមុទ្រហូឡង់
អគ្គិភ័យលើកប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តជិត ៣,០០០ គ្រឿង នៅសមុទ្រហូឡង់ បានសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ទៀតរងរបួស ខណៈឆ្មាំសមុទ្រព្រមានថា ភ្លើងអាចបន្តឆាបឆេះរយៈពេលច្រើនថ្ងៃទៀត។

អគ្គិភ័យបានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារទី២៥ខែកក្កដា លើកប៉ាល់ Fremantle Highway ប្រវែង១៩៩ម៉ែត្រដែលចុះបញ្ជីនៅប៉ាណាម៉ា ។ ហេតុការណ៍នេះបានកើតឡើង នៅពេលដែលកប៉ាល់ធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ ទៅអេហ្ស៊ីប ហើយសមាជិកនាវិកជាច្រើននាក់ ត្រូវបង្ខំចិត្តលោតចុះពីកប៉ាល់ ដើម្បីគេចពីភ្លើងឆេះ។
ភ្លាមៗនោះ ម្ចាស់កប៉ាល់បានដាក់ការសង្ស័យថា រថយន្តអគ្គិសនីដែលមានប្រហែល២៥គ្រឿងនៅលើនោះ អាចជាដើមចម បណ្តាលឲ្យអគ្គិភ័យកើតឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Shoei Kisen Kaisha Ltd និយាយថា “ឥឡូវនេះយើងកំពុងព្យាយាមពន្លត់ភ្លើង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសហូឡង់ ទូកសង្គ្រោះ និងក្រុមហ៊ុនគ្រប់គ្រងកប៉ាល់”។
ស្របពេលជាមួយគ្នានោះ កាសែត De Telegraaf បានចុះផ្សាយថា ប្រសិនបើអគ្គិភ័យនៅលើកប៉ាល់ Fremantle Highway មិនត្រូវបានពន្លត់ទាន់ពេលទេនោះ កប៉ាល់នឹងលិច ហើយក្លាយជាគ្រោះមហន្តរាយធំបំផុត សម្រាប់អ្នកបញ្ជាទិញទំនិញ។
គួរបញ្ជាក់ថា អគ្គិភ័យនេះ គឺជាហេតុការណ៍ចុងក្រោយមួយទៀតដែលកើតឡើងលើកប៉ាល់ដឹករថយន្ត។ កាលពីដើមខែនេះ អ្នកពន្លត់អគ្គិភ័យនៅរដ្ឋ New Jersey ២នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួស ខណៈព្យាយាមពន្លត់ភ្លើងនៅលើកប៉ាល់ ដែលដឹកយានយន្តរាប់រយគ្រឿង ហើយអគ្គិភ័យមួយទៀត បានបំផ្លាញរថយន្តស៊េរីទំនើបៗរាប់ពាន់គ្រឿងនៅលើកប៉ាល់ ក្នុងសមុទ្រជិតកោះ Azores របស់ប្រទេសព័រទុយហ្គាល់ កាលពីខែកុម្ភៈឆ្នាំមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ កប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ជាប់កឿង ស្ទះចរាចរណ៍ពេញព្រែកជីក ស៊ុយអែស
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


