ព័ត៌មានអន្ដរជាតិ
ចិនព្រួយបារម្ភខ្លាំងពីការស្ទាក់ចាប់កប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ ដោយយោធាអាមេរិក
ប្រទេសចិនបានសម្តែងការព្រួយបារម្ភចំពោះការស្ទាក់ចាប់កប៉ាល់ដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ដោយបង្ខំរបស់សហរដ្ឋអាមេរិក និងជំរុញឱ្យភាគីពាក់ព័ន្ធគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ដោយការទទួលខុសត្រូវ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងកាលពីថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យប្រទេសក្រួសងការបរទេសចិន លោក Guo Jiakun បានថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ « ស្ថានភាពនៅច្រកសមុទ្រ Hormuz គឺមានភាពរសើប និងស្មុគស្មាញខ្លាំង។ ភាគីពាក់ព័ន្ធគួរតែជៀសវាង ភាពតានតឹងបន្ថែមទៀត និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះធម្មតាឡើងវិញ»។

ទោះបីយ៉ាងណា សហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបាញ់ប្រហារនិងរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿងព្យាយាមបើកចូលកំពង់ផែអ៊ីរ៉ង់ ដែលត្រូវបិទដោយយោធាអាមេរិក។
ចំណែកយោធាអ៊ីរ៉ង់វិញ បានលើកឡើងថា៖ «កប៉ាល់នេះបានធ្វើដំណើរពីប្រទេសចិន និងសន្យាថា នឹងសងសឹកប្រឆាំងនឹងចោរសមុទ្រប្រដាប់អាវុធដោយយោធាអាមេរិក»។
មិនតែប៉ុណ្ណោះនៅថ្ងៃចន្ទ ទីក្រុងប៉េកាំងក៏បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តរក្សាសន្ទុះនៃបទឈប់បាញ់ និងការចរចា។
លោក Guo បន្ថែមថា៖ «ឥឡូវនេះ! បង្អួចសម្រាប់សន្តិភាពបានបើកហើយ ចំណែកលក្ខខណ្ឌអំណោយផលគួរតែត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់សង្គ្រាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕

ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


