ព័ត៌មានអន្ដរជាតិ
ថៃកាន់តែពិបាកសង្គ្រោះ ពេលខ្មោចកប៉ាល់ អណ្តែតចូលដែនទឹកអ៊ីរ៉ង់
ប្រទេសថៃកាន់តែពិបាកហើយ ដោយសារខ្មោចកប៉ាល់ដឹកទំនិញដែលត្រូវឆ្មាំបដិវត្តន៍ (IRGC) វាយប្រហារ ពេលនេះបានរសាត់អណ្តែតចូលទៅក្នុងដែនទឹកអ៊ីរ៉ង់។

កាលពីថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ កាសែត Bangkok Post បានដកស្រង់សម្តីមេទ័ពជើងទឹកថៃ Pairote Fuangchan ដែលអះអាងថា ប្រតិបត្តិការសង្គ្រោះកាន់តែស្មុគស្មាញ ក្រោយកប៉ាល់ Mayuree Naree អណ្តែតចូលដែនទឹកអ៊ីរ៉ង់ ខណៈនាវិកទាំង៣នាក់ត្រូវគេជឿថា ជាប់ក្នុងនោះ។
យ៉ាងណា លោកបញ្ជាក់ថា ថៃនិងកងទ័ពជើងទឹកអូម៉ង់ នៅតែបន្តទាក់ទងនិងសហការគ្នា ដើម្បីតាមដានចលនារបស់កប៉ាល់ ហើយនឹងផ្តល់ព័ត៌មានជាបន្តទៀត។

ទន្ទឹមនោះ ថៃអះអាងថា ខ្លួនក៏កំពុងទាក់ទងទៅអ៊ីរ៉ង់ដែរ ដើម្បីសុំឲ្យជួយដល់នាវិកទាំង៣នាក់។
សូមជម្រាបជាថ្មី កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញ Mayuree Naree ត្រូវរងការវាយប្រហារ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។

នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ។
ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលជាម្ចាស់កប៉ាល់ ចេញមុខប្រកែកថា អ៊ីរ៉ង់មិនបានចេញការព្រមានជាក់លាក់ណាមួយទេ មុនពេលវាយប្រហារ ទើបកប៉ាល់របស់ខ្លួនសម្រេចធ្វើដំណើរ តាមច្រកសមុទ្រ Hormuz។

PSL បញ្ជាក់ថា ទាំងមុនពេល និងអំឡុងពេលធ្វើដំណើរ កប៉ាល់ Mayuree Naree បានអនុវត្តតាមយ៉ាងម៉ឺងម៉ាត់នូវវិធានការសន្តិសុខ ការណែនាំអំពីសុវត្ថិភាពសមុទ្រ និងរាល់តម្រូវការរាយការណ៍ដែលពាក់ព័ន្ធទាំងអស់។
ការប្រកែកនេះ គឺជាការវាយបកទៅអ៊ីរ៉ង់ ដែលបញ្ជាក់ច្បាស់ៗហើយថា IRGC បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


