ព័ត៌មានអន្ដរជាតិ
តើកប៉ាល់ប្រទេសណាខ្លះ ដែលអ៊ីរ៉ង់ បើកឲ្យឆ្លងកាត់ច្រក Hormuz ដោយសុវត្ថិភាព?
ការធ្វើដំណើររបស់កប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលពេលមានសង្គ្រាមមជ្ឈិមបូព៌ា គឺជារឿងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ព្រោះតែមីស៊ីលហោះពីលើក្បាលយ៉ាងប្រសាច។

ឧទាហរណ៍ជាក់ស្តែងបំផុតនាពេលថ្មីៗនេះគឺ កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញ Mayuree Naree របស់ប្រទេសថៃ ត្រូវរងការវាយប្រហារ អំឡុងពេលចេញដំណើរពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ព្រោះតែមិនព្រមស្តាប់ការព្រមាននិងផ្គើនទៅអ៊ីរ៉ង់ថែម។
យ៉ាងណាក្តី មិនមែនកប៉ាល់ទាំងអស់សុទ្ធតែត្រូវអ៊ីរ៉ង់បាញ់ទេ ក៏មានកប៉ាល់របស់ប្រទេសជាមិត្តជាច្រើនគ្រឿងដែរ ដែលឆ្មាំបដិវត្តបើកភ្លើងបៃតងឲ្យឆ្លងកាត់ដោយសុវត្ថិភាព។

ដូច្នេះ តើកប៉ាល់ទាំងនោះ គឺរបស់ប្រទេសណាខ្លះ?
យោងតាមទិន្នន័យចងក្រងដោយក្រុមហ៊ុនតាមដានសភាពការណ៍ដែនសមុទ្រ Windward និងយកមកផ្សាយបន្តដោយ Aljazeera កាលពីថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦, អ៊ីរ៉ង់បានបង្កើតច្រករបៀងដឹកជញ្ជូនសុវត្ថិភាព សម្រាប់តែកប៉ាល់ណាដែលខ្លួនបានត្រួតពិនិត្យ និងយល់ព្រមប៉ុណ្ណោះ។
ក្នុងនោះមានដូចជា កប៉ាល់មកពីប្រទេស៖
- ចិន៖ ក្នុងនាមជាអ្នកទិញប្រេងធំបំផុតរបស់អ៊ីរ៉ង់ កប៉ាល់ដែលជាកម្មសិទ្ធិរបស់ចិន ឬប្រតិបត្តិការដោយចិន ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់តាមច្រកនេះ។ កប៉ាល់ខ្លះត្រូវគេរាយការណ៍ថា បាន Update ស្ថានភាពប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ (AIS) របស់ខ្លួនទៅជា «ម្ចាស់ជាជនជាតិចិន» (CHINA OWNER) ឬ «នាវិកចិនទាំងអស់» (ALL CHINESE CREW) ដើម្បីធានាសុវត្ថិភាព។
- ឥណ្ឌា៖ ទោះមានឧប្បត្តិហេតុនៅដើមដំបូងក៏ដោយ ក៏កិច្ចពិភាក្សាការទូតកម្រិតខ្ពស់បានឈានទៅដល់ការអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងដែលមានទង់ជាតិឥណ្ឌាឆ្លងកាត់ដោយសុវត្ថិភាព ជាពិសេសកប៉ាល់ដែលដឹកឧស្ម័នឥន្ធនៈរាវ (LPG) ដូចជាកប៉ាល់ Shivalik និង Nanda Devi ជាដើម។
- តួកគី៖ កប៉ាល់ដឹកទំនិញស្ងួត និងកប៉ាល់ដឹកប្រេងដែលជាកម្មសិទ្ធិរបស់តួកគី ត្រូវបានផ្តល់សិទ្ធិឲ្យឆ្លងកាត់ បន្ទាប់ពីមានកិច្ចសម្របសម្រួលជាមួយអាជ្ញាធរអ៊ីរ៉ង់។
- ប៉ាគីស្ថាន៖ កប៉ាល់ដឹកប្រេងដែលមានទង់ជាតិប៉ាកីស្ថានមួយចំនួន ដូចជា MT Karachi បានធ្វើដំណើរឆ្លងកាត់ដោយជោគជ័យ ជាមួយនឹងការបើកដំណើរការសញ្ញា AIS របស់ពួកគេ។
- អ៊ីរ៉ាក់៖ របាយការណ៍បង្ហាញថា ទីក្រុងបាកដាដ កំពុងចរចាជាបន្តបន្ទាប់ ដើម្បីអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងអ៊ីរ៉ាក់ចាប់ផ្តើមដំណើរការដឹកជញ្ជូនឡើងវិញតាមរយៈច្រកសមុទ្រនេះ។

ទន្ទឹមនោះដែរ បើយោងតាមទិន្នន័យ, ចរាចរណ៍កប៉ាល់ដឹកប្រេងតាមច្រក Hormuz បានធ្លាក់ចុះប្រហែល ៧០% ទៅ ៩០% បើធៀបនឹងពេលធម្មតា។ ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែមីនា មានកប៉ាល់ប្រហែល ៩០ គ្រឿង ប៉ុណ្ណោះដែលបានឆ្លងកាត់ (ជាមធ្យម ៦ គ្រឿងក្នុងមួយថ្ងៃ) ខណៈ មុនសង្គ្រាម មានកប៉ាល់ឆ្លងកាត់ពី ១០០ ទៅ ១៣៥ គ្រឿងក្នុងមួយថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


