ព័ត៌មានអន្ដរជាតិ
ភាគឦសានប្រទេសចិន រងគ្រោះធ្ងន់ធ្ងរ ដោយសារទឹកជំនន់
ទឹកជំនន់បណ្តាលមកពីព្យុះទីហ្វុង Doksuri បានបន្តជន់លិចកសិដ្ឋាន និងទីក្រុងនានានៅភាគឦសានប្រទេសចិន មកដល់ចុងសប្តាហ៍នេះ ខណៈមន្ត្រីផ្នែកគ្រោះមហន្តរាយរបស់ប្រទេសកំពុងតស៊ូដោះស្រាយជាមួយលទ្ធផលនៃព្យុះដ៏ខ្លាំងបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ពលរដ្ឋជិត១៥០០០នាក់ ត្រូវជម្លៀសចេញពីទីក្រុង Shulan ក្នុងខេត្ត Jilin។ នៅទីនោះ មនុស្សម្នាក់បាត់បង់ជីវិត ខណៈ៤នាក់បាត់ខ្លួន។
ភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ក្នុងទីក្រុង Shulan ចាប់តាំងពីថ្ងៃទី១ខែសីហាមក ដោយតំបន់ខ្លះជួបប្រទះកម្រិតទឹកភ្លៀង ៤៨៩មិល្លីម៉ែត្រ ពោលគឺលើសកំណត់ត្រាមុនដល់ទៅ៥ដងឯណោះ។ ស្ពានក៏បាក់ ហើយផ្លូវថ្នល់ ក៏រងការខូចខាតផងដែរ នៅទូទាំងទីក្រុង។

ភ្លៀងធ្លាក់ខ្លាំងបំបែកកំណត់ត្រា បានកើតឡើងកាលពីចុងខែកក្កដា ខណៈព្យុះទីហ្វុង Doksuri ចូលមកដល់ដីគោក ដោយវាយប្រហារភាគខាងជើងប្រទេសចិន និងបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ រំខានដល់ជីវិតមនុស្សរាប់លាននាក់។
ស្របពេលជាមួយគ្នានោះ មន្ត្រីនាយកដ្ឋានធនធានទឹក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ទម្រាំទឹកជំនន់ក្នុងខេត្ត Hebei ស្រក វាអាចចំណាយពេលរហូតដល់មួយខែឯណោះ។

ដោយឡែក Zhuozhou គឺជាទីក្រុងដែលរងគ្រោះខ្លាំងជាងគេក្នុងខេត្ត Hebei ដោយមានមនុស្សប្រហែល១០០០០០នាក់ ត្រូវបានជម្លៀសចេញ។
ទន្ទឹមនោះ ការិយាល័យជលសាស្ត្រខេត្តនិយាយថា នៅថ្ងៃសៅរ៍ទី៥ខែសីហា ទឹកបានឈានដល់កម្រិតប្រកាសអាសន្ន និងបន្តឡើងនៅទន្លេ Muling ក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន រងការវាយប្រហារ ដោយភ្លៀងធ្លាក់ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


