ព័ត៌មានអន្ដរជាតិ
នីហ្សេ បិទដែនអាកាស ចំពេលមានការគំរាម ធ្វើអន្តរាគមន៍យោធា
រដ្ឋាភិបាលដែលកើតចេញពីរដ្ឋប្រហាររបស់ប្រទេសនីហ្សេ បានសន្យាថា នឹងមានការឆ្លើយតបខ្លាំងក្លានិងភ្លាមៗ ចំពោះការរំលោភបំពានណាមួយលើដែនអាកាសរបស់ខ្លួន ខណៈប្រទេសនេះត្រៀមខ្លួនទប់ទល់នឹងអន្តរាគមន៍យោធា បន្ទាប់ពីថ្ងៃឱសានវាទ ដែលកំណត់ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដើម្បីស្តារអំណាចប្រធានាធិបតី Mohamed Bazoum បានកន្លងផុតកាលពីថ្ងៃអាទិត្យទី៦ខែសីហា។

រដ្ឋាភិបាលយោធាបានប្រកាសថា “ខណៈប្រឈមមុខនឹងការគំរាមកំហែងនៃអន្តរាគមន៍កាន់តែជាក់ស្តែងពីប្រទេសជិតខាង, ដែនអាកាសរបស់នីហ្សេ ត្រូវបានបិទចាប់ពីថ្ងៃអាទិត្យទៅ រហូតដល់មានការជូនដំណឹងបន្ថែម”។
សេចក្តីថ្លែងការណ៍នោះក៏បានព្រមានដែរថា “ការប៉ុនប៉ងណាមួយដើម្បីបំពានដែនអាកាស នឹងនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លា និងភ្លាមៗ”។
ក្រុមប្រឹក្សាជាតិការពារមាតុភូមិ ដែលឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធា កាលពីខែមុន បានអះអាងថា កងកម្លាំងអរិភាពក្នុងតំបន់បានដាក់ពង្រាយ រួចស្រេចអស់ហើយ ដើម្បីត្រៀមធ្វើអន្តរាគមន៍ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលចំនួន២ ប៉ុន្តែមិនបញ្ចេញឈ្មោះទេ។ ក្រុមប្រឹក្សានេះបន្ថែមថា “រដ្ឋណាដែលពាក់ព័ន្ធ នឹងត្រូវបានចាត់ទុកថាជា អ្នកសហការបះបោរ”។

ECOWAS បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ហើយបានចេញឱសានវាទរយៈពេល៧ថ្ងៃ ដល់មេដឹកនាំយោធាកាលពីសប្តាហ៍មុន ដោយគំរាមថា នឹងបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសនីហ្សេ បើឧត្តមសេនីយ៍ Abdourahamane Tchiani និងគណៈរដ្ឋមន្ត្រីរបស់គាត់ មិនចុះចេញពីតំណែង ហើយដាក់ប្រធានាធិបតី Bazoum ឲ្យឡើងកាន់អំណាចវិញទេនោះ។
ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទកំណត់ បានកន្លងផុតទៅដោយគ្មានអ្នកណាគោរពឡើយ ហើយថ្វីបើយោធានៃសមាជិក ECOWAS ភាគច្រើនបានយល់ព្រមលើផែនការធ្វើអន្តរាគមន៍យោធា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រក៏ដោយ ប៉ុន្តែប្លុកនេះ នៅតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរៀបចំសម្រាប់ការធ្វើសកម្មភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេដឹកនាំអាហ្វ្រិកខាងលិច រៀបផែនការ ធ្វើអន្តរាគមន៍យោធា ក្នុងប្រទេស នីហ្សេ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៤៣ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


