ព័ត៌មានអន្ដរជាតិ
ស្លាប់ទាហាននិងជនស៊ីវិលជាង ២០នាក់ ក្នុងការវាយប្រហារដោយក្រុមឧទ្ទាម នៅប្រទេសនីហ្សេ
ទាហាន ២០ នាក់ និងជនស៊ីវិលម្នាក់ ត្រូវសម្លាប់ក្នុងការវាយប្រហារដោយក្រុមឧទ្ទាមនៅភាគខាងលិចប្រទេសនីហ្សេ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ២៧ ខែ មិថុនាឆ្នាំ២០២៤។

នីហ្សេរីយ៉ា ក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃផងដែរ បន្ទាប់ពីការស្លាប់ទាហានដ៏ច្រើននេះ នៅក្នុងការវាយឆ្មក់របស់ក្រុមឧទ្ទាមជិតភូមិ Tassia នៃតំបន់ Tillaberi។
យ៉ាងណាមិញទាហានក៏បានសម្លាប់ក្រុមឧទ្ទាមរាប់សិបនាក់វិញផងដែរ ហើយបង្កើនការវាយប្រហារពីលើអាកាស និងជើងគោក ដើម្បីតាមប្រមាញ់អ្នកដែលនៅសេសសល់។
តំបន់ដែលត្រូវបានវាយឆ្មក់នេះគឺស្ថិតនៅជាប់ព្រំដែនប្រទេសម៉ាលី និងប្រទេស បួគីណាហ្វាសូ ជាកន្លែងដែលក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយអាល់កៃដា និង ISIL (ISIS) ធ្វើសកម្មភាពអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលនីហ្សេ បានឡើងកាន់អំណាចកាលពីឆ្នាំមុនក្នុងរដ្ឋប្រហារយោធា ដោយផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងបានបណ្តេញកងកម្លាំងបារាំង និងសហរដ្ឋអាមេរិកចេញពីប្រទេស ដោយងាកទៅរកទាហានស៊ីឈ្នួលរុស្ស៊ីវិញ។
នីហ្សេ គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្រ្វិកខាងលិចជាច្រើន ដែលកំពុងប្រយុទ្ធនឹងការបះបោរប្រដាប់អាវុធជាច្រើនដែលបានរីករាលដាលចេញពីប្រទេសម៉ាលីក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ដោយសម្លាប់មនុស្សរាប់ពាន់នាក់ ។ កាលពីខែមីនា ទាហាននីហ្សេយ៉ាងតិច ២៣ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយផ្សេងទៀតនៅ Tillaberi ក្រោមដៃក្រុម ISIL។
កាលពីសប្តាហ៍មុន ក្រុមឧទ្ទាមក៏បានវាយប្រហារបំពង់បង្ហូរប្រេងដែលគាំទ្រដោយប្រទេសចិនផងដែរ ហើយគំរាមវាយប្រហារបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងតម្លៃ ៤០០លានដុល្លារជាមួយទីក្រុងប៉េកាំង មិនត្រូវបានលុបចោលទេនោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


