ព័ត៌មានអន្ដរជាតិ
អាមេរិក គាំទ្រ ហ្វីលីពីន សម្រាប់ការថ្កោលទោសលើសកម្មភាពដ៏គ្រោះថ្នាក់របស់ ចិន នៅដែនទឹកមានជម្លោះ
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Patrick Ryder បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ទីរបញ្ចកោណបានចូលរួមជាមួយហ្វីលីពីនក្នុងការថ្កោលទោសលើឆ្មាំឆ្នេរសមុទ្ររបស់ចិនចំពោះការប្រើប្រាស់កាណុងបាញ់ទឹកដាក់លើនាវាហ្វីលីពីននៅជិតដែលទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ។

លោក Ryder បានសរសេរបង្ហោះនៅលើបណ្ដាញ X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពីមុនត្រូវបានគេស្គាល់ជា Twitter ថា “យើងឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង ក្នុងការថ្កោលទោសកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីរារាំងប្រតិបត្តិការស្របច្បាប់នៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal” ។
កាលពីថ្ងៃអាទិត្យ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពដ៏គ្រោះថ្នាក់ និងការប្រើប្រាស់កាណុងបាញ់ទឹកខុសច្បាប់របស់ឆ្មាំឆ្នេរសមុទ្រចិនមកលើនាវាហ្វីលីពីននៅជិតតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលទីក្រុងម៉ានីលហៅថា Ayungin Shoal ។

ទន្ទឹមនោះ ឆ្មាំសមុទ្រចិនបានធ្វើការតបតវិញថា សកម្មភាពបាញ់កាណុងទឹកដាក់នាវាហ្វីលីពីន គឺដោយសារតែទូកដឹកទំនិញចំនួន ២ គ្រឿង និងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ២ គ្រឿងបានចូលដែនទឹកនៃប្រជុំកោះ Spratly របស់ចិនដោយមិនមានការអនុញ្ញាត ដូច្នេះចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានលើប្រជុំកោះមួយនេះ និងដែនទឹកជុំវិញនោះ ។
គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលចិនហៅថាជា Ren’ai Jiao និង Ayungin Shoal ក្នុងប្រទេសហ្វីលីពីន គឺជាផ្នែកមួយនៃប្រជុំកោះ Spratly ដែលមានជម្លោះ ហើយក៏ជាប្រជុំកោះដ៏សំខាន់ដែលចិន និងប្រទេសអាស៊ីមួយចំនួនទៀត បានទាមទារមកធ្វើជាចំណែកអធិតេយ្យរៀងៗខ្លួនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន-រុស្ស៊ី ធ្វើសមយុទ្ធរួមគ្នាជិតរដ្ឋ Alaska ខណៈអាមេរិក នៅមិនសុខ បញ្ជូននាវាទៅឆ្លើយតប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


