ព័ត៌មានអន្ដរជាតិ
ចិន-រុស្ស៊ី ធ្វើសមយុទ្ធរួមគ្នាជិតរដ្ឋ Alaska ខណៈអាមេរិក នៅមិនសុខ បញ្ជូននាវាទៅឆ្លើយតប
ប្រទេសចិននិងរុស្ស៊ី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាមិនធ្លាប់មានពីមុនមកសោះ នៅជិតដែនទឹកសហរដ្ឋអាមេរិក ដែលបង្កឲ្យមានការឆ្លើយតប ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

នាវារុស្ស៊ីនិងចិនចំនួន១១គ្រឿង បានធ្វើដំណើរនៅជិតប្រជុំកោះ Aleutian នៃរដ្ឋ Alaska ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក ហើយនាវាទាំងនេះត្រូវបានគេជឿថា ជាកងនាវាធំបំផុត ដែលចូលទៅជិតឆ្នេរសមុទ្រអាមេរិក។
យោងតាមក្រុមមន្ត្រី, នាវាពិឃាតអាមេរិកចំនួន៤គ្រឿង និងយន្តហោះ P-8 Poseidon មួយគ្រឿង ត្រូវបានដាក់ពង្រាយ ជាការឆ្លើយតប ដើម្បីជំរុញឲ្យនាវាទាំងនោះចេញពីទឹកដីអាមេរិក ដើម្បីបញ្ចៀសឧប្បត្តិហេតុអន្តរជាតិធ្ងន់ធ្ងរ។

លោក Dan Sullivan សមាជិកខាងគណបក្សសាធារណរដ្ឋ នៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា បានប្រាប់កាសែត Wall Street Journal ថា ការល្បាតនេះ គឺជាសាររម្លឹកមួយបង្ហាញពី សហរដ្ឋអាមេរិក បានឈានចូល “យុគសម័យថ្មីនៃការឈ្លានពានផ្តាច់ការ” ប៉ុន្តែបានសរសើរការឆ្លើយតបដ៏ខ្លាំងក្លារបស់កងទ័ពជើងទឹក។
គាត់បានប្រៀបធៀបរឿងនេះ ទៅនឹងឧបទ្ទវហេតុស្រដៀងគ្នា កាលពីខែកញ្ញាឆ្នាំមុន ដែលអាមេរិក បានបញ្ជូននាវាឆ្មាំសមុទ្រ ទៅដេញនាវានាំផ្លូវមីស៊ីលរបស់ចិន រួមជាមួយនាវាចិនពីរ និងនាវារុស្ស៊ី៤គ្រឿងទៀត នៅភាគខាងជើងកោះ Aleutian។
គួរបញ្ជាក់ថា សមយុទ្ធខាងលើ កើតឡើងចំពេលមានការប្រកួតប្រជែងអំណាចកាន់តែខ្លាំង នៅតំបន់អាក់ទិក ខណៈកងទ័ពជើងទឹករុស្ស៊ីនិងចិន ព្យាយាមទប់ទល់នឹងសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងដៃគូក្នុងតំបន់ផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជិតតៃវ៉ាន់ ឯអាមេរិក បង្ហាញសាច់ដុំយោធា នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


