ព័ត៌មានអន្ដរជាតិ
ចិន ឲ្យ ហ្វីលីពីន អូសនាវាចម្បាំងដែលច្រែះចាប់ជំនាន់សង្គ្រាមលោកលើកទី ២ ចេញពីដែនទឹកមានជម្លោះជាបន្ទាន់
ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះបានធ្វើការអំពាវនាវសាជាថ្មីម្តងទៀតទៅដល់ប្រទេសហ្វីលីពីន ឲ្យអូសនាវាចម្បាំងច្រែះចាប់ជំនាន់សង្គ្រាមលោកលើកទី២ ចេញពីតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ បន្ទាប់ពីទីក្រុងម៉ានីលបានប្រាប់ទីក្រុងប៉េកាំងថានឹងមិនបោះបង់ចោលតំបន់នោះឡើយ ។

ជម្លោះជុំវិញតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៅសមុទ្រចិនខាងត្បូងបានកើតឡើង បន្ទាប់ពីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំសមុទ្ររបស់ប្រទេសចិនថាបានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ និងវាយប្រហារមកលើនាវាហ្វីលីពីនជាច្រើនគ្រឿង ។
ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិនជាថ្មីម្តងទៀតបានជំរុញឲ្យភាគីហ្វីលីពីន អូសនាវាចម្បាំងចេញពីតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាបន្ទាន់ ហើយស្ដារវាឲ្យក្លាយទៅជាតំបន់ដែលមិនមានការកាន់កាប់” ។

ស្របពេលជាមួយគ្នានេះ ប្រទេសចិនបានទាក់ទងជាមួយហ្វីលីពីនជាច្រើនដងមកហើយ អំពីបញ្ហានៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal តាមរយៈបណ្តាញការទូត ប៉ុន្តែសុច្ឆន្ទៈ និងភាពស្មោះត្រង់របស់ចិនត្រូវបានហ្វីលីពីនមិនអើពើឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនកាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពហួសហេតុ និងការប្រើប្រាស់កាណុងបាញ់ទឹកខុសច្បាប់របស់ឆ្មាំឆ្នេរសមុទ្រចិនមកលើនាវាហ្វីលីពីននៅជិតតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលទីក្រុងម៉ានីលហៅថា Ayungin Shoal ។

ទន្ទឹមនោះ ឆ្មាំសមុទ្រចិនបានធ្វើការតបតវិញថា សកម្មភាពបាញ់កាណុងទឹកដាក់នាវាហ្វីលីពីន គឺដោយសារតែទូកដឹកទំនិញចំនួន ២ គ្រឿង និងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ២ គ្រឿងបានចូលដែនទឹកនៃប្រជុំកោះ Spratly របស់ចិនដោយមិនមានការអនុញ្ញាត ដូច្នេះចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានលើប្រជុំកោះមួយនេះ និងដែនទឹកជុំវិញនោះ ។
បន្ថែមពីនេះ ភាពតានតឹងរវាងប្រទេសទាំងពីរ ជុំវិញសមុទ្រចិនខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានកើនឡើងយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ានីលបានងាកទៅរកសហរដ្ឋអាមេរិក ឲ្យគាំទ្រប្រទេសហ្វីលីពីនក្នុងជម្លោះដែនសមុទ្រជាមួយចិន ។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលចិនហៅថាជា Ren’ai Jiao និង Ayungin Shoal ក្នុងប្រទេសហ្វីលីពីន គឺជាផ្នែកមួយនៃប្រជុំកោះ Spratly ដែលមានជម្លោះ ហើយក៏ជាប្រជុំកោះដ៏សំខាន់ដែលចិន និងប្រទេសអាស៊ីមួយចំនួនទៀតដូចជា ម៉ាឡេស៊ី វៀតណាម ព្រុយណេ និងតៃវ៉ាន់ បានទាមទារមកធ្វើជាចំណែកអធិតេយ្យរៀងៗខ្លួនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


