ព័ត៌មានអន្ដរជាតិ
លោក Biden ដាក់កំហិតបន្ថែមលើក្រុមហ៊ុន អាមេរិក មិនឲ្យវិនិយោគលើបច្ចេកវិទ្យាសំខាន់នៅ ចិន
ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីគ្រប់គ្រងការវិនិយោគលើវិស័យបច្ចេកវិទ្យាធំៗចំនួន ៣ នៅក្នុងប្រទេសចិនដែលមានលក្ខណៈរសើប រួមមាន បច្ចេកវិទ្យា semiconductors និងបញ្ញាសិប្បនិម្មិត AI ។

តាមរយៈរតនាគារអាមេរិកបញ្ជាក់ថា លោក Joe Biden បានអនុញ្ញាតឲ្យរដ្ឋលេខាធិការរតនាគារគ្រប់គ្រងលើការវិនិយោគមួយចំនួនចូលទៅក្នុងប្រទេសចិនដែលជាគូប្រជែងដ៏ខ្លាំងក្លារបស់អាមេរិក ហើយវិស័យទាំងបីដែលត្រូវដាក់កម្រិតនោះគឺបច្ចេកវិទ្យា semiconductors និង microelectronics, បច្ចេកវិទ្យាព័ត៌មាន Quantum និង AI ។
កម្មវិធីនេះនឹងបំពេញបន្ថែមការគ្រប់គ្រងដែលមានស្រាប់របស់សហរដ្ឋអាមេរិកលើការនាំចេញឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និងវត្ថុផ្សេងៗទៀតទៅកាន់ប្រទេសចិន ។ ទន្ទឹមនេះ វានឹងហាមឃាត់ការវិនិយោគមួយចំនួនទាក់ទងនឹងបច្ចេកវិទ្យា និងផលិតផលដែលបង្កហានិភ័យសន្តិសុខជាតិធ្ងន់ធ្ងរបំផុត ហើយនឹងតម្រូវឲ្យមានការជូនដំណឹងសម្រាប់ការវិនិយោគដ៏រសើបផ្សេងទៀតផងដែរ ។

ទន្ទឹមនោះ រដ្ឋបាលលោក Biden សង្កត់ធ្ងន់ថា អាមេរិកនឹងរឹតបន្តឹងលើការនាំចេញទៅកាន់ប្រទេសចិននូវបច្ចេកវិទ្យាទំនើបមួយចំនួនដែលអាចបង្វែរទិសដៅសម្រាប់ការប្រើប្រាស់យោធា ខណៈពេលដែលបន្តសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ផ្សេងទៀត ។
ដោយឡែក ចាប់ពីថ្ងៃទី ១ ខែសីហា ប្រទេសចិនក៏បានដាក់កំហិតលើការនាំចេញឧបករណ៍ដែលទាក់ទងនឹងហ្គាលីយ៉ូមនិងហ្គេម៉ាញ៉ូម ជាលោហធាតុដ៏កម្រដែលប្រើក្នុងវត្ថុធាតុដើមសម្រាប់ឧបករណ៍អេឡិចត្រូនិក ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
ចុចអាន៖ FBI បាញ់សម្លាប់បុរសម្នាក់ ដែលបង្ហោះ Facebook គំរាមប្រធានាធិបតីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


