Connect with us

ព័ត៌មានអន្ដរជាតិ

កាក់មាសអាយុកាល ២០០០ ឆ្នាំ រកឃើញនៅប្រទេសវ៉ែល ជារូបិយប័ណ្ណសម័យដែក

បានផុស

នៅ

កាក់មាសអាយុកាល ២០០០ ឆ្នាំដែលរកឃើញនៅចន្លោះខែកក្កដា ឆ្នាំ ២០២១ ដល់ខែមីនា ឆ្នាំ ២០២២ ត្រូវបានអាជ្ញាធរប្រកាសថាជា “កំណប់ទ្រព្យ” ព្រោះនេះជាការរកឃើញរូបិយប័ណ្ណសម័យដែកដំបូងនៅលើកោះ Anglesey ក្នុងប្រទេសវ៉ែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាក់​ “Staters” ជារូបិយប័ណ្ណក្នុងប្រទេសក្រិកបុរាណ​ ធ្លាប់ត្រូវ​បាន​គេ​ជីក​យក​នៅ​ចន្លោះ​ ៦០ ឆ្នាំមុនគ្រិស្តសករាជ និង ២០ ឆ្នាំមុនគ្រិស្តសករាជ ។ នៅលើកាក់មានរូបព្រះក្រិក Apollo លម្អដោយកម្រងផ្កានៅម្ខាង និងរទេះសេះពីរដែលមានអ្នកជិះនៅម្ខាងទៀត ។

ម៉្យាងទៀត កាក់ទាំងនេះទំនងជាត្រូវបានប្រើប្រាស់ដោយកុលសម្ព័ន្ធ Corieltavi ដែលរស់នៅក្នុងតំបន់កំឡុងសម័យដែក ។

លោក Lloyd Roberts ដែលជាអ្នករាវរកលោហៈនៅពីក្រោយការរកឃើញកាក់ បាននិយាយថា “ការស្វែងរករូបិយប័ណ្ណមាសតែងតែស្ថិតនៅលេខរៀងទី ១ ក្នុងបញ្ជីប្រាថ្នារបស់ខ្ញុំជានិច្ច ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានរកឃើញ កាក់មាសដំបូងបង្អស់នៃយុគសម័យដែក មិនធ្លាប់មាននៅក្នុងប្រទេសវ៉ែល” ។

ជាមួយគ្នានេះដែរ អ្នកជំនាញមកពី Gwynedd Archaeological Trust ប៉ាន់ស្មានថាកាក់មាសខាងលើប្រហែលជាគ្រឿងបូជាដល់ព្រះហើយ ទើបវាមកដល់ប្រទេសវ៉ែល ។

ជាក់ស្ដែងកាក់​មាស Staters មានប្រភពចេញពីកន្លែងធ្វើប្រាក់កាក់ដែលបច្ចុប្បន្នគេស្គាល់ថាជា Lincolnshire ចក្រភពអង់គ្លេស ហើយផ្តល់​នូវ​ការ​យល់​ឃើញ​អំពី​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​នៃ​សង្គម​សម័យ​ដែកទៀតផង ។

បន្ថែមពីលើនោះ សារមន្ទីរ និងវិចិត្រសាល Oriel Môn នៅកោះ Anglesey នឹងដាក់បង្ហាញនូវប្រាក់កាក់ឲ្យសាធារណជនទស្សនា ដើម្បីបង្អួតពីប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃតំបន់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Sputnik

ចុចអាន៖ អាល្លឺម៉ង់​ចាប់ខ្លួនជនសង្ស័យ​ ៤ ​នាក់​ ពីបទលួច​កាក់​មាស​អាយុកាល ​២០០០ ​ឆ្នាំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម