ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានថា នៅសល់មួយជំហានទៀតប៉ុណ្ណោះ ពិភពលោក នឹងធ្លាក់ចូលសង្គ្រាមនុយក្លេអ៊ែរ
ក្នុងសេចក្តីថ្លែងការណ៍មួយ នៅសន្និសីទសន្តិសុខអន្តរជាតិទីក្រុងមូស្គូ លោក Kang Sun-nam រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ពិភពលោក នៅសល់មួយជំហានទៀតប៉ុណ្ណោះពីជម្លោះនុយក្លេអ៊ែរ។

ក្នុងនោះ មន្ត្រីរូបនេះ បានស្តីបន្ទោសបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់ផ្លាស់ប្តូររបបក្រុងព្យុងយ៉ាង ថាជាហេតុបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។ លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ជាពិសេសការដាក់ពង្រាយយន្តហោះដែលមានសមត្ថភាពនុយក្លេអ៊ែរ និងនាវាមុជទឹកផងដែរ។
លោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលស្គាល់ចំពោះគោលនយោបាយដ៏ឃោរឃៅរបស់ខ្លួន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយត្រូវបោះបង់វិធីសាស្រ្តប្រឈមមុខរបស់ខ្លួន ប្រសិនបើពិតជាចង់ដោះស្រាយវិបត្តិដោយសន្តិវិធីមែននោះ។
លោក Kang ព្រមានថា “ឥឡូវនេះ សំណួរគឺមិនមែនថាតើសង្រ្គាមនុយក្លេអ៊ែរ នឹងផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េដែរឬអត់នោះទេ ប៉ុន្តែត្រូវសួរថាតើនរណា និងនៅពេលណាដែលវាចាប់ផ្តើម។ នៅឆ្នាំនេះ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធយុទ្ធសាស្ត្រទ្រង់ទ្រាយធំទៅកាន់តំបន់ រួមទាំងនាវាមុជទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ ក្រុមនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ ផងដែរ”។

ក្រុមនាវាផ្ទុកយន្តហោះចម្បាំងទី១១ របស់កងទ័ពជើងទឹកអាមេរិក ដែលដឹកនាំដោយនាវាមេ USS Nimitz បានទៅដល់កំពង់ផែយោធាកូរ៉េខាងត្បូង កាលពីចុងខែមីនា ពោលភ្លាមៗបន្ទាប់ពីទីក្រុងព្យុងយ៉ាង បង្អួតក្បាលគ្រាប់នុយក្លេអ៊ែរទំហំតូចស៊េរីថ្មីរបស់ខ្លួន ដែលគេសន្មត់ថា អាចហោះហើរក្នុងរយៈចម្ងាយខ្លី។
ទន្ទឹមនោះ កាលពីចុងខែមិថុនា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិក ក៏បានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូងផងដែរ ។ ពីរសប្តាហ៍ក្រោយមក អាមេរិកក៏បានដាក់ពង្រាយនាវាមុជទឹកមីស៊ីលផ្លោងថ្នាក់ Ohio ឈ្មោះ USS Kentucky ទៅកាន់កូរ៉េខាងត្បូងថែមទៀត ខណៈនាវាមុជទឹកដែលក៏អាចបំពាក់ដោយមីស៊ីលផ្លោង Trident II ចំនួន ២០ គ្រាប់ផងដែរនោះ មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរសរុបរហូតដល់ចំនួន ៨០ គ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


