ព័ត៌មានអន្ដរជាតិ
បុរសអាមេរិកត្រូវឃ្មុំទិច ២ ០០០ ទ្រនិច នៅទីលានវាយកូនគោល
កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា បុគ្គលិកថែទាំទីលានវាយកូនគោល Pebblebrook នៃរដ្ឋ Arizona ម្នាក់ ត្រូវសត្វឃ្មុំទិចមួយសំបុកធំ បណ្ដាលឲ្យចូលពេទ្យជាបន្ទាន់ ។

យោងតាមមន្ត្រីមកពី Arizona Fire and Medical Authority (AFMA) បានឲ្យដឹងថា បុរសនោះអាយុប្រហែល ៥០ ឆ្នាំ ត្រូវបានឃ្មុំទិចជិត ២ ០០០ ទ្រនិចឯណោះ ។
នៅពេលអ្នកពន្លត់អគ្គីភ័យបានចូលទៅជិតដើម្បីជួយដំបូង ពួកគេស្មានថាគាត់ត្រូវបានគ្របដណ្ដប់ដោយស្មៅ ការពិតឃ្មុំកំពុងរុំព័ទ្ធគាត់ឡើងជិត ។

យ៉ាងណាមិញ គេមិនទាន់ដឹងពីរបៀបដែលឃ្មុំមកវាយប្រហារគាត់ទេ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គីភ័យបានស្លៀកពាក់ឯកសណ្ឋានការពារឃ្មុំ រួចប្រើថ្នាំដើម្បីកម្ចាត់ឃ្មុំ ទើបអាចចូលជួយសង្គ្រោះបុរសនោះបាន ។

បើគិតត្រឹមថ្ងៃច័ន្ទ ទី២១ បុរសខាងលើមានសុវត្ថិភាពហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ ។
គួរឲ្យដឹងដែលថា មនុស្សប្រហែល ៦០ នាក់បានស្លាប់ដោយសារឃ្មុំទិចជារៀងរាល់ឆ្នាំ នេះបើតាមទិន្នន័យរបស់ CDC ។ មិនតែប៉ុណ្ណោះ ជាង ៨០ ភាគរយនៃជនរងគ្រោះគឺជាបុរសទៀតផង ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


