ព័ត៌មានអន្ដរជាតិ
រញ្ជួយដីខ្លាំងក្លា វាយប្រហារ ឥណ្ឌូណេស៊ី ទាំងព្រឹក
ការរញ្ជួយដីខ្លាំងក្លាកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារ ក្នុងសមុទ្រភាគខាងជើងកោះបាលី និងកោះ Lombok នៃប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ជាហេតុបង្កការភិតភ័យដល់ប្រជាពលរដ្ឋ។

មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) និយាយថា ចំណុចកណ្តាលនៃការរញ្ជួយនេះ គឺស្ថិតនៅចម្ងាយ ២០៣ គីឡូម៉ែត្រភាគខាងជើងទីក្រុង Mataram និងមានជម្រៅដល់ទៅ ៥១៦ គីឡូម៉ែត្រឯណោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក បានអះអាងថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិឡើយ ហើយភ្លាមៗក៏មិនទាន់បង្ហាញនៃការខូចខាតណាមួយដែរ។
អ្នកស្រុក និងភ្ញៀវទេសចរជាច្រើន បានប្រញាប់ប្រញាល់រត់ចេញពីផ្ទះ និងសណ្ឋាគារ ទៅរកទីទួលសុវត្ថិភាព ក្រោយមានរបាយការណ៍អំពីទឹករលកខ្ពស់ៗ ប៉ុន្តែស្ថានការណ៍ បានវិលមកសភាពដើមវិញ បន្ទាប់ពីពួកគេបានទទួលសារជាអក្សរថា ការរញ្ជួយដី មិនមានសក្តានុពលអាចបង្កជារលកយក្សស៊ូណាមិនោះទេ។
លើសពីនេះ ប្រជាជននៅក្នុងខេត្តជិតៗដូចជា East Java, Central Java, West Nusa Tenggara និង East Nusa Tenggara ក៏មានអារម្មណ៍ថាញ័រដែរ ហើយពួកគេភ័យស្លន់ស្លោនៅពេលផ្ទះនិងអគារនានា ត្រូវរង្គើរយៈពេលប៉ុន្មានវិនាទី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គ្រោះរញ្ជួយដី និងព្យុះត្រូពិក វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលតែមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


