ព័ត៌មានអន្ដរជាតិ
ក្រោយជោគជ័យនៅឋានព្រះចន្ទ ឥណ្ឌា នឹងបាញ់ផ្កាយរណបទៅអង្កេតព្រះអាទិត្យម្តង
បន្ទាប់ពីជោគជ័យបេសកកម្មចុះចតយានលើឋានព្រះចន្ទនៅប៉ូលខាងត្បូង ពេលនេះឥណ្ឌាបញ្ជាក់ទៀតថា គ្រោងនឹងបាញ់បង្ហោះផ្កាយរណបមួយទៀត ដើម្បីទៅអង្កេត និងសិក្សាពីស្ថានភាពព្រះអាទិត្យក្នុងពេលឆាប់ៗនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការស្រាវជ្រាវអវកាសឥណ្ឌានិយាយថា នឹងបាញ់បង្ហោះផ្កាយរណប Aditya-L1 ដែលមានតម្លៃ ៤៥ លានដុល្លារពីរដ្ឋ Andhra Pradesh ភាគខាងត្បូងនៅថ្ងៃទី២ ខែកញ្ញា ។
បន្ទាប់ពីធ្វើដំណើរអស់រយៈពេល ៤ ខែ យាននេះនឹងត្រូវចូលទៅក្នុងគន្លងគោចរដែលមានចម្ងាយប្រហែល ១.៥ លានគីឡូម៉ែត្រពីផែនដី ។ បេសកកម្មរបស់វារួមមានការសង្កេតមើលបរិយាកាសព្រះអាទិត្យដែលមានសីតុណ្ហភាពលើសមួយលានអង្សាសេ និងព្រឹត្តិការណ៍បន្ទុះផ្សេងៗទៀតជាដើម ។

កាលពីពេលថ្មីៗនេះ ឥណ្ឌាទើបតែជោគជ័យចុះចតយានអរកាស Chandrayaan-3 នៅផ្ទៃឋានព្រះចន្ទ ហើយកំពុងរុករកនៅប៉ូលខាងត្បូងដែលមិនធ្លាប់មានប្រទេសណាស្រាវជ្រាវពីមុនមកឡើយ ជាពិសេសតំបន់នេះអាចផ្ទូកទឹកក្នុងទម្រង់ជាទឹកកក ។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសទី ៤ ហើយដែលបានចុះចតយានអវកាសដោយជោគជ័យលើឋានព្រះចន្ទ បន្ទាប់ពីអតីតសហភាពសូវៀត សហរដ្ឋអាមេរិក និងចិន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
ចុចអាន៖ យានអវកាស ឥណ្ឌា បង្កើតប្រវត្តិសាស្ត្រចុះចតយ៉ាងជោគជ័យលើឋានព្រះចន្ទ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


