ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ទៅទស្សនារោងចក្រផលិតយន្តហោះចម្បាំង រុស្ស៊ី
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅព្រឹកថ្ងៃសុក្រនេះបានធ្វើដំណើរទៅដល់ទីក្រុង Komsomolsk-on-Amur ភាគខាងកើតនៃប្រទេសរុស្ស៊ីដើម្បីទស្សនារោងចក្រផលិតយន្តហោះចម្បាំង បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅដើមសប្តាហ៍នេះ ។

ទីក្រុងរុស្ស៊ីមួយនេះមានរោងចក្រផលិតយន្តហោះចំនួន ២ គឺរោងចក្រ Yuri Gagarin ដែលត្រូវបានគេដាក់ឈ្មោះតាមអវកាសយានិកសូវៀតដែលបានទៅលំហអាកាសដំបូងគេ និងរោងចក្រមួយទៀតឈ្មោះ Yakovlev ដែលត្រូវបានគេស្គាល់ថាជា Irkut ។
ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ីបានរាយការណ៍ថា រោងចក្រ Yuri Gagarin ជារោងចក្រផលិតយន្តហោះចម្បាំងទំនើបៗ រួមទាំងយន្តហោះចម្បាំង Su-35 និង Su-57 ផងដែរ ខណៈរោងចក្រ Yakovlev ផលិតយន្តហោះដឹកអ្នកដំណើររយៈចម្ងាយជិត ។

ក្រៅពីចុះទៅទីក្រុងដែលមានរោងចក្រផលិតយន្តហោះនេះហើយ លោក គីម ជុងអ៊ុន ក៏រំពឹងនឹងទៅទស្សនាទីក្រុងជាច្រើនផ្សេងទៀតក្នុងប្រទេសរុស្ស៊ីផងដែរ ជាពិសេសទីក្រុង Vladivostok ដើម្បីមើលកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធនៅឯទីក្រុងកំពង់ផែ Vostochny ។
គួរបញ្ជាក់ថា ជំនួបរវាងលោក គីម និងលោក ពូទីន កំពុងបង្កក្ដីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់បណ្ដាប្រទេសលោកខាងលិចពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ជាពិសេសការរំពឹងទុករបស់ទីក្រុងព្យុងយ៉ាងក្នុងការបញ្ជូនគ្រាប់បន្ថែមទៀតទៅកាន់ទីក្រុងមូស្កូសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ រុស្ស៊ី រៀបចំម្ហូប ៧ មុខ និងស្រា ២ ប្រភេទជូនជាពិសេសសម្រាប់លោក គីម ជុងអ៊ុន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


