Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន និង គីម ជុងអ៊ុន ឲ្យកាដូគ្នាជាកាំភ្លើងវែង ក្នុងជំនួបលើកទី ២

បានផុស

នៅ

វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់កាដូជាកាំភ្លើងវែងឲ្យគ្នាទៅវិញទៅមក អំឡុងពេលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅទីលានបាញ់បង្ហោះយានអវកាសនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី ពូទីន បានឲ្យកាដូជាកាំភ្លើងវែងមួយដើមដែលផលិតក្នុងប្រទេសរុស្ស៊ី និងជាផលិតផលមានគុណភាពល្អទៅដល់លោក គីម ។

លោក Peskov បានបញ្ជាក់ទៀតថា ចំណែកមេដឹកនាំកូរ៉េខាងជើងវិញក៏បានផ្ដល់កាដូជាកាំភ្លើងវែងទៅឲ្យលោក ពូទីន ផងដែរ ហើយក្រៅពីកាដូជាកាំភ្លើងវែង ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានឲ្យអំណោយជាស្រោមដៃនៃឈុតអវកាសរបស់អាកាសយានិកសម័យសូវៀតទៅឲ្យមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផងដែរ ។

ទន្ទឹមនោះ ការឲ្យកាដូជាកាំភ្លើងវែងក្នុងជំនួបលើកទី ២ នេះដែរ ត្រូវបានគេមើលឃើញថា លោក គីម គីម ពិតជាមេដឹកនាំមួយរូបដែលដឹងចិត្តលោក ពូទីន ដោយសារតែប្រធានាធិបតីរុស្ស៊ីរូបនេះ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីចំពោះជីវិតនៅខាងក្រៅ ជាពិសេសគឺការបរបាញ់ ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ពូទីន តែងតែបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញអំពីដំណើរការបរបាញ់នៅតាមទីជនបទជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ។

គួរបញ្ជាក់ថា ជំនួបរវាងលោក គីម និងលោក ពូទីន កំពុងបង្កក្ដីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់បណ្ដាប្រទេសលោកខាងលិចពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ជាពិសេសការរំពឹងទុករបស់ទីក្រុងព្យុងយ៉ាងក្នុងការបញ្ជូនគ្រាប់បន្ថែមទៀតទៅកាន់ទីក្រុងមូស្កូសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ លោក គីម ជុងអ៊ុន ទៅទស្សនារោងចក្រផលិតយន្តហោះចម្បាំង រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ នាទីute មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះប្រមូលជនអនាថា១៩នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច

ជីវិតកម្សាន្ដ៨ នាទីutes មុន

លោក អ៉ិន សុភិន រំលឹកអតីតធ្លាប់ជាគ្រប់គ្រងកម្មវិធីបវរកញ្ញាកម្ពុជា និងជម្រៅចិត្តពេលឃើញបេក្ខភាពជោគជ័យ

ព័ត៌មានជាតិ១០ នាទីutes មុន

សហគមន៍កសិកម្មទំនើបចំនួន៥ទៀត នឹងត្រូវបង្កើតត្រឹមដំណាច់ឆ្នាំនេះ ផ្ដោតលើដំណាំចន្ទី ស្រូវ នៅខេត្តភាគឧត្ដរ

សេដ្ឋកិច្ច១៤ នាទីutes មុន

រដ្ឋ ត្រៀមទម្លាក់កញ្ចប់ថវិកា ៣៥ លានដុល្លារ ជួយ​សហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ១៧ នាទីutes មុន

ផ្លូវមួយខ្សែប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក បឹងទន្លេសាប សាងសង់បាន៧០%

Sokha Hotels

ព័ត៌មានពេញនិយម