ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី អាចបិទការលក់តាមអនឡាញនៅសប្តាហ៍នេះ
លោកប្រធានាធិបតី Joko Widodo បាននិយាយថា ឥណ្ឌូណេស៊ីនឹងចេញច្បាប់ហាមឃាត់មិនឲ្យលក់ទំនិញនៅក្នុងបណ្តាញសង្គមទៀតឡើយ ក្នុងគោលបំណងដើម្បីលុបបំបាត់ការគំរាមកំហែងដល់ទីផ្សារក្រៅបណ្តាញ ។

លោក Widodo បញ្ជាក់ថា ច្បាប់នៃការធ្វើពាណិជ្ជកម្មផ្សព្វផ្សាយលក់ទំនិញនៅលើបណ្តាញសង្គម អាចនឹងចេញនៅថ្ងៃអង្គារសប្តាហ៍នេះ ។ លោកបន្ថែមថា ប្រជាជនតែរំពឹងទុកលើការរីកចម្រើននៃបច្ចេកវិទ្យាដែលអាចបង្កើតសក្ដានុពលសេដ្ឋកិច្ច ប៉ុន្តែពួកគេក៏រំពឹងទុកដែរថា បច្ចេកវិទ្យានោះក៏មិនសម្លាប់សេដ្ឋកិច្ចដែលមានស្រាប់ដូចគ្នា ។
ទន្ទឹមនោះ យោងតាមរយៈអនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក Jerry Sambuaga បានឲ្យដឹងថា បច្ចុប្បន្នអ្នកលក់ពាណិជ្ជកម្មអេឡិចត្រូនិច ដោយប្រើការកំណត់តម្លៃទាបនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងគំរាមកំហែងទីផ្សារក្រៅបណ្តាញនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។

ជាក់ស្ដែង កាលពីដើមខែនេះ លោកអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម Jerry Sambuaga ធ្លាប់បានលើកឡើងហើយថា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មសង្គមមិនអាចរួមបញ្ចូលគ្នាបានទេ ។
ពាក់ព័ន្ធជាមួយបញ្ហានេះ មន្ត្រីមួយចំនួនបានលើកឡើងអំពីវេទិកាវីដេអូ TikTok ជាពិសេសតែម្ដង ។ ប៉ុន្តែអ្នកនាំពាក្យ TikTok នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ។
គួរបញ្ជាក់ថា កម្មវិធី TikTok នៅអាស៊ីអាគ្នេយ៍មានអ្នកប្រើប្រាស់ចំនួន ៣២៥ លាននាក់ ដោយក្នុងនោះមាន ១២៥ លាននាក់ស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយមានអាជីវកម្មខ្នាតតូចចំនួន ២ លាននៅលើ TikTok Shop ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


