ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ឃុំខ្លួនសកម្មជនអាកាសធាតុ ពីបទគេចពន្ធ
នៅថ្ងៃទី២៨ ខែកញ្ញានេះ ប្រភពព័ត៌មានពី The Guardian បានឱ្យដឹងថា វៀតណាមបានចាប់ឃុំខ្លួនសកម្មជនអាកាសធាតុឈានមុខម្នាក់ ពីបទគេចពន្ធ និងកាត់ទោសជាប់ឃុំរយៈពេល ៣ឆ្នាំ។ លោកស្រី Hoang Thi Minh Hong វ័យ ៥០ឆ្នាំរូបនេះគឺជាអ្នកធ្វើយុទ្ធនាការបរិស្ថានទី ៥ ដែលត្រូវបានជាប់ពន្ធនាគារពីបទគេចពន្ធក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសវៀតណាមបង្កើនការបង្ក្រាបលើសកម្មជន។

សកម្មជនបរិស្ថានឈានមុខគេរបស់វៀតណាមម្នាក់ត្រូវបានចាប់ដាក់គុកពីបទគេចពន្ធ ដែលគាត់ជាអ្នកការពារបរិស្ថានចុងក្រោយបង្អស់ ដែលត្រូវបានរារាំងដោយរដ្ឋាភិបាលកុម្មុយនិស្តរបស់ប្រទេស។
មេធាវីតំណាងចុងចោទ គឺលោកស្រី Nguyen Van Tu បាននិយាយថា តុលាការទីក្រុងហូជីមិញ បានកាត់ទោសលោកស្រី Hoang Thi Minh Hong ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទគេចពន្ធចំនួន ២៧៥,០០០ដុល្លារអាមេរិក ពាក់ព័ន្ធនឹងក្រុមយុទ្ធនាការបរិស្ថានរបស់នាង។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា លោកស្រី Hong បានសារភាពពីការចោទប្រកាន់នេះ ហើយក្រុមគ្រួសាររបស់លោកស្រីបានបង់ប្រាក់ឱ្យរដ្ឋចំនួន ៣.៥ពាន់លានដុង (១៤៥,០០០ដុល្លារអាមេរិក) ជាថ្នូរនឹងការបន្ធូរបន្ថយទោស។

លោកស្រី Hoang Thi Minh Hong ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិសម្រាប់ការងារសង្គមជាច្រើនរបស់លោកស្រីដោយនាងធ្លាប់ចូលរួមកម្មវិធី Obama Foundation Scholars នៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ២០១៨ ហើយលោកស្រីត្រូវបានទស្សនាវដ្តី Forbes ចុះបញ្ជីក្នុងចំណោមស្ត្រីវៀតណាមដែលមានឥទ្ធិពលបំផុតទាំង ៥០នាក់ កាលពីឆ្នាំ២០១៩ ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Guardian
ចុចអាន៖ កុមារីវ័យ ១១ឆ្នាំ បង្កការភ្ញាក់ផ្អើលដល់ពិភពលោក ក្រោយបង្កើតប្រវត្តិសាស្ត្រនៅ Asian Games
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


