ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ជម្លោះអ៊ុយក្រែន នឹងបង្កជា សង្រ្គាមលោកលើកទី៣ ដោយសារ មានមនុស្សល្ងីល្ងើ កំពុងកាន់តួនាទីធំៗ នៅលោកខាងលិច
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ជម្លោះនៅអ៊ុយក្រែន អាចឈានទៅដល់សង្រ្គាមលោកលើកទី៣ ដោយសារតែមានមនុស្សល្ងង់ កំពុងកាន់តួនាទីធំៗ នៅលោកខាងលិច។

ឆ្លើយតបទៅសេចក្តីថ្លែងការណ៍ពីទីក្រុងឡុងដ៍និងបែរឡាំង កាលពីថ្ងៃសៅរ៍ទី៣០ខែកញ្ញា, អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ បានបង្ហោះសារនៅលើ Telegram កាលពីថ្ងៃអាទិត្យទី១ខែតុលាថា “ចំនួនមនុស្សឆ្កួតជាន់ខ្ពស់ កំពុងកើនឡើងជាលំដាប់នៅក្នុងរដ្ឋសមាជិកណាតូ”។
ស្របពេលជាមួយគ្នានោះ លោក Medvedev បានចាត់ទុករដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលទើបតែងតាំងថ្មីឈ្មោះ Grant Shapps ថាជា មនុស្សល្ងីល្ងើ ជុំវិញគំនិតរបស់គាត់ក្នុងការបញ្ជូនគ្រូយោធាអង់គ្លេសទៅអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាលកងទ័ពក្នុងតំបន់សម្រាប់ជម្លោះជាមួយរុស្ស៊ី។
លោក Medvedev បានព្រមានថា ប្រសិនបើរឿងនេះកើតឡើងមែននោះ ទាហានអង់គ្លេសនឹងក្លាយទៅជា គោលដៅស្របច្បាប់ សម្រាប់កងកម្លាំងរុស្ស៊ី។ លោក Shapps បានស្នើដាក់ពង្រាយគ្រូបង្រៀនទៅអ៊ុយក្រែន ទាំងដែលដឹងច្បាស់ហើយថា ពួកគេនឹងត្រូវកម្ទេចដោយគ្មានមេត្តា។

ទន្ទឹមនោះ លោក Medvedev ក៏បានហៅប្រធានគណៈកម្មាធិការការពារជាតិ របស់សភាអាល្លឺម៉ង់ឈ្មោះ Marie-Agnes Strack-Zimmermann ថាជាមនុស្សល្ងីល្ងើម្នាក់ទៀតផងដែរ បន្ទាប់ពីលោកស្រី ជំរុញឲ្យរដ្ឋាភិបាលទីក្រុងបែរឡាំង ផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ដល់ទីក្រុងកៀវ។
លោកស្រីក៏បានអះអាងដែរថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធដែលផលិតដោយអាល្លឺម៉ង់ នឹងត្រូវគោរពតាមច្បាប់អន្តរជាតិទាំងស្រុង។
ក្នុងករណីនេះ លោក Medvedev គំរាមថា រុស្ស៊ី នឹងវាយប្រហារលើរោងចក្រអាល្លឺម៉ង់ ទាំងឡាយណា ដែលកំពុងផលិតមីស៊ីលប្រភេទនេះ។ ទោះយ៉ាងណា មនុស្សល្ងង់ទាំងនោះកំពុងជំរុញយើង ឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រោយលោក Zelensky ថា សង្រ្គាមវិលត្រលប់ទៅរុស្ស៊ីវិញ ស្រាប់តែលោក Medvedev គំរាមបាញ់នុយក្លេអ៊ែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


