ព័ត៌មានអន្ដរជាតិ
ក្រោយលោក Zelensky ថា សង្រ្គាមវិលត្រលប់ទៅរុស្ស៊ីវិញ ស្រាប់តែលោក Medvedev គំរាមបាញ់នុយក្លេអ៊ែរ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា សង្រ្គាមកំពុងវិលត្រលប់មកប្រទេសរុស្ស៊ីវិញហើយ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើរដ្ឋធានីមូស្គូ។

ក្នុងសុន្ទរកថាវីដេអូកាលពីថ្ងៃអាទិត្យទី៣០ខែកក្កដា ចេញពីទីក្រុង Ivano-Frankivsk ភាគខាងលិចប្រទេសអ៊ុយក្រែន លោក Zelensky និយាយថា ការវាយប្រហារលើទឹកដីរុស្ស៊ី គឺជាដំណើរការធម្មជាតិ និងយុត្តិធម៌ពិតប្រាកដនៃសង្គ្រាមរវាងប្រទេសទាំងពីរ។
លោកនិយាយថា “ថ្ងៃនេះជាថ្ងៃទី៥២២ នៃអ្វីដែលគេហៅថា ប្រតិបត្តិការយោធាពិសេស ដែលមេដឹកនាំរុស្ស៊ីគិតថានឹងមានរយៈពេលត្រឹមពីរបីសប្តាហ៍ប៉ុណ្ណោះ។ អ៊ុយក្រែន កាន់តែរឹងមាំបន្តិចម្ដងៗ សង្រ្គាមកំពុងវិលត្រលប់ទៅទឹកដីរុស្ស៊ីវិញ ទៅកាន់មជ្ឈមណ្ឌលដ៏សំខាន់ និងមូលដ្ឋានយោធារបស់ពួកគេ ហើយនេះគឺជាដំណើរការដែលចៀសមិនរួច”។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួនបីគ្រឿងត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះ មានពីរគ្រឿងបានធ្លាក់ចូលទៅក្នុងការិយាល័យ។ អាកាសយានដ្ឋាន Vnukovo ក៏ត្រូវបិទមួយរយៈពេលខ្លីផងដែរ។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នាពេលព្រឹកព្រលឹមថ្ងៃអាទិត្យនោះ គឺជាហេតុការណ៍ចុងក្រោយបង្អស់ ដែលទីក្រុងមូស្គូ ស្តីបន្ទោសទៅលើទីក្រុង កៀវ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយលោក Zelensky អះអាងដូចខាងលើ, អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ទីក្រុងមូស្គូ នឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយលុកដែលកំពុងបន្តរបស់ទីក្រុង កៀវ ទទួលបានជោគជ័យ។
ជាចុងក្រោយលោក Medvedev ដែលក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងដែរ បានគូសបញ្ជាក់ថា គ្មានជម្រើសផ្សេងឡើយ ប្រសិនបើអ៊ុយក្រែន ដណ្តើមយកទឹកដីរបស់យើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ពូទីន បង្អួតកម្លាំងយោធា និងសព្វាវុធទំនើបៗ ក្នុងទិវាកងទ័ពជើងទឹករុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


