ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី អះអាងថា ពូទីន បញ្ឆេះសង្គ្រាមលោកលើកទី៣រួចទៅហើយ
ក្នុងបទសម្ភាសផ្តាច់មុខជាមួយ BBC ផ្សាយកាលពីថ្ងៃអាទិត្យទី២២ខែកុម្ភៈឆ្នាំ២០២៦ មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី អះអាងថា តាមពិតប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបញ្ឆេះសង្គ្រាមលោកលើកទី៣រួចទៅហើយ។

លោកហ្សេលេនស្គី បានលើកអំណះអំណាងថា សង្គ្រាមលោកលើកទី៣ បានចាប់ផ្តើមដោយសារតែការចូលរួមដោយផ្ទាល់ពីសំណាក់កងទ័ពកូរ៉េខាងជើង ដើម្បីជួយរុស្ស៊ីក្នុងការវាយលុកលើអ៊ុយក្រែន។
ទន្ទឹមនោះ បើតាមការបញ្ជាក់ពីលោកហ្សេលេនស្គី, មានតែការដាក់សម្ពាធយោធានិងសេដ្ឋកិច្ចខ្លាំងក្លាបំផុតប៉ុណ្ណោះ ទើបអាចបញ្ឈប់លោកពូទីនបាន។
តាមសម្តីលោកហ្សេលេនស្គី៖ «ខ្ញុំជឿថា ពូទីន បានចាប់ផ្តើមសង្គ្រាមលោករួចទៅហើយ។ សំណួរសំខាន់គឺថា តើគាត់នឹងអាចដណ្តើមយកទឹកដីបានកម្រិតណា ហើយតើត្រូវបញ្ឈប់គាត់ដោយរបៀបណា? រុស្ស៊ីចង់បង្ខំឲ្យពិភពលោកទទួលយករបៀបរស់នៅខុសប្លែកពីមុន ហើយផ្លាស់ប្តូរជីវិតដែលមនុស្សគ្រប់គ្នាបានជ្រើសរើសសម្រាប់ខ្លួនឯង»។

ជុំវិញរឿងនេះ សូម្បីអតីតមេទ័ពអ៊ុយក្រែន ក៏ធ្លាប់ប្រកាសដែរថា តាមពិតសង្គ្រាមលោកលើកទី៣ បានកើតឡើងហើយមែន។
លោក Valeriy Zaluzhny ដែលវាយទប់កងកម្លាំងលោកពូទីន បម្រុងសម្រុកចូលទីក្រុងកៀវ នៅពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងដំបូង បានលើកឡើងថា តាមពិតសង្គ្រាមលោករវាងបស្ចិមប្រទេសនិងរុស្ស៊ី បានផ្ទុះឡើងរួចទៅហើយ។
យោងតាមបុរសវ័យ៥១ឆ្នាំរូបនេះ, ការដែលលោកហ៊ានអះអាងថា សង្គ្រាមលោកលើកទី៣បានកើតឡើងហើយនោះព្រោះថា អ៊ុយក្រែន មិនមែនប្រឈមមុខតែជាមួយរុស្ស៊ីទេ ពោលគឺមានកូរ៉េខាងជើងទៀត។ មិនត្រឹមប៉ុណ្ណឹង សូម្បីអ៊ីរ៉ង់ ក៏ចូលដៃជួយរុស្ស៊ីដែរ ជាពិសេសតាមរយៈការផ្តល់យន្តហោះគ្មានមនុស្សបើក Shahed សម្លាប់ប្រជាជនអ៊ុយក្រែនស្លូតត្រង់។
លោកបន្តថា មីស៊ីលផលិតដោយកូរ៉េខាងជើងក៏ហោះចូលទឹកដីអ៊ុយក្រែន បូករួមជាមួយកងទ័ពលោកគីម ជុងអ៊ុនប្រហែល១០ ០០០នាក់ មកជួយប្រយុទ្ធលោក ពូទីន ទៀត។ លើសពីនេះ អ៊ុយក្រែន ក៏បានរកឃើញបំណែកសព្វាវុធរបស់ចិន នៅលើទឹកដីខ្លួនផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


