ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមបាញ់បរមាណូសងសឹក បើសមាជិកណាតូណា ហ៊ានផ្តល់នុយក្លេអ៊ែរ ឲ្យអ៊ុយក្រែន
ក្រោយទទួលបានព័ត៌មានចារកម្មថា ចក្រភពអង់គ្លេសនិងបារាំង គ្រោងផ្តល់នុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែន ស្រាប់តែរុស្ស៊ីបានចេញមកគំរាមភ្លាមៗ ដោយប្រកាសសងសឹកជាមួយនឹងការវាយប្រហារដោយគ្រាប់បែកបរមាណូតបទៅវិញ។

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦ ទីភ្នាក់ងារចារកម្មបរទេសរុស្ស៊ី (SVR) អះអាងថា បារាំងនិងចក្រភពអង់គ្លេស កំពុងលួចរៀបចំបញ្ជូនសមាសធាតុ គ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទៅឲ្យទីក្រុងកៀវ ដើម្បីផលិតមីស៊ីលបាញ់ចេញពីនាវាមុជទឹកដែលអាចផ្ទុកក្បាលគ្រាប់កម្ដៅនុយក្លេអ៊ែរ។
ជាប្រតិកម្មខ្លាំងៗពីវិមានក្រឹមឡាំង, អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដមេដេហ្វ បានព្រមានចំៗថា សមាជិកណាតូណាក៏ដោយ ឲ្យតែហ៊ានផ្តល់គ្រាប់បែកនុយក្លេអ៊ែរ ឬ «Dirty Bomb» ទៅឲ្យអ៊ុយក្រែន នោះទីក្រុងមូស្គូនឹងឆ្លើយតបវិញធ្ងន់ៗតាមរយៈការប្រើប្រាស់អាវុធបរមាណូ។
តាមការអះអាងរបស់បុរសវ័យ៦០ឆ្នាំដែលបច្ចុប្បន្នក៏កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងដែរនោះ, ចេតនារបស់អង់គ្លេសនិងបារាំង ក្នុងការផ្ទេរគ្រឿងផលិតនុយក្លេអ៊ែរទៅឲ្យរបបណាស៊ីនៅទីក្រុងកៀវ នឹងផ្លាស់ប្តូរស្ថានភាពទាំងស្រុង។ នេះគឺជាការផ្ទេរអាវុធនុយក្លេអ៊ែរដោយផ្ទាល់ទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម។

យ៉ាងណាក្តី ពាក់ព័ន្ធការចោទប្រកាន់របស់រុស្ស៊ីនេះ គេមិនទាន់ឃើញមានការឆ្លើយតបឬបកស្រាយពីសំណាក់ទីក្រុងប៉ារីសឬឡុងដ៍ នៅឡើយទេ។
សូមជម្រាបជាថ្មី បន្ទាប់ពីសហភាពសូវៀតដួលរលំ អ៊ុយក្រែនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១ ៧០០គ្រាប់ ក្លាយជាមហាអំណាចនុយក្លេអ៊ែរទីបីលើពិភពលោកនាពេលនោះ។
ទោះដូច្នោះ អាវុធទាំងនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយក្រោយមក អ៊ុយក្រែនអះអាងថា ខ្លួនសុខចិត្តបោះចោលអាវុធនុយក្លេអ៊ែរ ក្រោមអនុស្សរណៈទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ ដើម្បីទទួលបានការធានាសន្តិសុខពីសំណាក់រុស្ស៊ី ចក្រភពអង់គ្លេស និងអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


