Connect with us

ព័ត៌មានអន្ដរជាតិ

Koinu ជាព្យុះមានខ្យល់បក់ខ្លាំងលំដាប់ទី៣ ក្នុងប្រវត្តិសាស្រ្តពិភពលោក

បានផុស

នៅ

ព្យុះ Koinu បានបង្កជាខ្យល់បោកបក់ខ្លាំងនៅទូទាំងពិភពលោក ហើយមនុស្សជិត២០០នាក់បានរងរបួស ពេលដែលវាឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ខែតុលា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះស៊ីក្លូនប្រភេទ៤មួយនេះ បាននាំមកនូវកម្លាំងខ្យល់បក់រហូតដល់ ៣៤២.៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាឆ្លងកាត់កោះ Lanyu។

រដ្ឋបាលអាកាសធាតុកណ្តាល (CWA) បានប្រាប់ Guardian ថា វាជាព្យុះមានកម្លាំងខ្យល់បក់ខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្តតៃវ៉ាន់ ចាប់តាំងពីកោះនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៦ ហើយវាក៏ជាព្យុះដែលមានខ្យល់កន្ត្រាក់ខ្លាំងបំផុតលំដាប់ទីបី នៅទូទាំងពិភពលោកផងដែរ។

(រូបថត៖ Youtube)

កាលពីឆ្នាំ១៩៩៦ កោះ Barrow នៃប្រទេសអូស្ត្រាលី បានកត់ត្រាល្បឿនខ្យល់កន្ត្រាក់៤០៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបំបែកកំណត់ត្រាឆ្នាំ១៩៣៤ នៅពេលខ្យល់កន្ត្រាក់៣៧២គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រាក្នុងរដ្ឋ New Hampshire នៃសហរដ្ឋអាមេរិក។

ព្យុះ Koinu បានបោកបក់លើឧបទ្វីប Hengchun ខណៈសេវាអគ្គិភ័យ រាយការណ៍ថា មនុស្សចំនួន១៩០នាក់បានរងរបួស ដែលភាគច្រើននៅទីក្រុងឆ្នេរសមុទ្រភាគខាងលិច រួមមានទីក្រុង Taichung, Tainan និង Kaohsiung ផងដែរ។

(រូបថត៖ AFP)

ទន្ទឹមនោះ មានរលកកម្ពស់រហូតដល់ ៧ ម៉ែត្រ ហើយផ្ទះនិងអាជីវកម្មជាង៦២០០០ មិនមានអគ្គិសនីប្រើប្រាស់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី៥ខែតុលា។

ព្យុះនេះបានជំរុញឲ្យអាជ្ញាធរបិទសាលារៀន និងការិយាល័យជាច្រើននៅទូទាំងកោះតៃវ៉ាន់ ថ្វីបើរដ្ឋធានីតៃប៉ិ នៅតែដំណើរការជាធម្មតាក៏ដោយ។ ចំណែកសាឡាង និងជើងហោះហើរក្នុងស្រុក ត្រូវបានផ្អាក ឬលុបចោល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ ព្យុះទីហ្វុង Koinu ចូលដល់ សមុទ្រវៀតណាមខាងកើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម