ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Koinu ចូលដល់ សមុទ្រវៀតណាមខាងកើត
យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាម, ព្យុះទីហ្វុង Koinu ដែលមានកម្លាំងខ្យល់បក់១៨៣គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កភ្លៀងធ្លាក់យ៉ាងខ្លាំងលើផ្ទៃទឹកភាគឦសាននៃកោះ Luzon របស់ប្រទេសហ្វីលីពីន ហើយបោះពួយឆ្ពោះទៅកាន់សមុទ្រវៀតណាមខាងកើត។

ព្យុះនេះ បានផ្លាស់ទីទៅភាគពាយព្យ ហើយស្ថិតនៅភាគខាងជើងកោះ Luzon រួចរំកិលទៅទិសខាងលិច ហើយឆ្ពោះទៅឆ្នេរភាគខាងត្បូងកោះតៃវ៉ាន់។
មជ្ឈមណ្ឌលជាតិ ព្យាករឧតុនិយមវៀតណាម និយាយថា ព្យុះទីហ្វុង Koinu បានចូលដល់ភាគឦសានសមុទ្រវៀតណាមខាងកើត ហើយធ្វើដំណើរតាមឆ្នេរសមុទ្រនៃខេត្តក្វាងទុងរបស់ប្រទេសចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ។

ទន្ទឹមនោះ ព្យុះនេះ ក៏បានបញ្ចេញខ្យល់បក់ខ្លាំង នៅភាគឦសាននៃសមុទ្រវៀតណាមខាងកើត ចាប់ពីយប់ថ្ងៃអង្គារទៅផងដែរ។
គណៈកម្មាធិការដឹកនាំថ្នាក់ជាតិសម្រាប់ការបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម កាលពីថ្ងៃអង្គារ បានប្រាប់ខេត្តជាប់មាត់សមុទ្រចាប់ពីខេត្ត Quang Ninh ភាគខាងជើងទៅខេត្ត Khanh Hoa ភាគខាងត្បូង ឲ្យរក្សាការឃ្លាំមើលយ៉ាងដិតដល់ចំពោះព្យុះ Koinu និងជូនដំណឹងដល់ទូកនេសាទ និងនាវានានា ឲ្យប្រុងប្រយ័ត្ន ក៏ដូចជាគួរតែរៀបចំសម្រាប់ប្រតិបត្តិការជួយសង្គ្រោះផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ព្យុះទីហ្វុង Haikui បង្ខំឲ្យតៃវ៉ាន់ លុបចោលជើងហោះហើរ និងជម្លៀសមនុស្សរាប់ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


