ព័ត៌មានអន្ដរជាតិ
៦០០ ថ្ងៃនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ភាគីទាំងសងខាងសុទ្ធតែប្រកាសជ័យជម្នះរៀងៗខ្លួន
កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា គឺជាថ្ងៃទី ៦០០ ហើយ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកទៅលើអ៊ុយក្រែន ខណៈរហូតមកដល់ពេលនេះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តកើតមានឡើង ប៉ុន្តែភាគីទាំងសងខាងក៏សុទ្ធតែប្រកាសពីជ័យជម្នះរៀងៗខ្លួនផងដែរ ។

អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មនុស្ស ៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ដោយកងកម្លាំងរុស្ស៊ីនៅតំបន់ភាគខាងត្បូងនៃទីក្រុង Kherson និងតំបន់ភាគខាងកើតនៃទីក្រុង Kharkov និង Donetsk ក្នុងរយៈពេល ២៤ ម៉ោងកាលពីថ្ងៃចន្ទ ។
ទន្ទឹមនោះ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែនក៏បានរាយការណ៍ផងដែរថា ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ត្រូវបានស្លាប់ ដោយសារជាន់មីននៅតំបន់ភាគខាងត្បូងនៃទីក្រុង Mykolaiv ខណៈពលរដ្ឋម្នាក់ទៀតក៏បានស្លាប់ដូចគ្នាក្នុងការផ្ទុះមួយនៅតំបន់ភាគខាងជើងនៃទីក្រុង Chernihiv ហើយសរុបមកមនុស្ស ២៤៨ នាក់បានស្លាប់ និង ៥២៥ នាក់បានរងរបួស ដោយសារគ្រឿងផ្ទុះរបស់រុស្ស៊ី ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ការវាយលុករបស់អ៊ុយក្រែនមិនបានសម្រេចដូចការលើកឡើងនោះទេ គឺទទួលរងបរាជ័យទាំងស្រុង ។ មិនតែប៉ុណ្ណោះ កងកម្លាំងរុស្ស៊ីក៏កំពុងសម្រេចឈានទៅដល់ទីតាំងរបស់ពួកគេនៅក្នុងតំបន់ Kharkiv និង Donetsk ក៏ដូចជានៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Zaporizhzhia ផងដែរ ។
ប៉ុន្តែនៅថ្ងៃដដែលនោះ កងកម្លាំងអ៊ុយក្រែនបែរជាអះអាងផ្ទុយពីលោក ពូទីន ទៅវិញ ។ កងទ័ពអ៊ុយក្រែនបានលើកឡើងថា ពួកគេនៅតែបន្តប្រតិបត្តិការវាយបកទៅតាមផែនការគ្រោងទុកដែលរៀបចំឡើងតាំងតែពីដើមខែមិថុនាមក ហើយបាននឹងកំពុងកម្ចាត់កងកម្លាំងរុស្ស៊ីនៅតាមបណ្តោយជួរមុខទាំងនោះផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងតម្លៃរាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


