ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានលោកខាងលិចថា លោក ពូទីន បាត់បង់ជីវិត ដោយសារគាំងបេះដូង
វិមានក្រឹមឡាំងបានចេញមកទាត់ចោលចំពោះប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលកំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមម្ដងទៀតអំពីស្ថានភាពសុខភាពទ្រុឌទ្រោមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជាពិសេសពួកគេថែមទាំងបានចុះផ្សាយបំផ្លើសថា លោក ពូទីន បាត់បង់ជីវិតទៀតផង ខណៈប្រភពដែលបង្កើតពាក្យចចាមអារ៉ាមទាំងនេះគឺជាឆានែល Telegram អនាមិក មានទំនាក់ទំនងជាមួយលោក Valery Solovey ជាអ្នកទ្រឹស្តីសមគំនិតដ៏ល្បីល្បាញ ។

វិមានក្រឹមឡាំងតែងតែទាត់ចោលនូវសេចក្តីថ្លែងការណ៍បែបនេះថាជា “រឿងមិនពិត” ព្រោះថា លោក ពូទីន ហាក់ដូចជាស្ថិតក្នុងស្ថានភាពល្អមែនទែន ។ ជាងនេះទៅទៀត គ្មាននរណាម្នាក់អាចរកឃើញព័ស្តុតាងណាមួយដែលថា សុខភាពរបស់ប្រធានាធិបតីរូបនេះស្ថិតក្នុងគ្រោះថ្នាក់នោះទេ ។ ទន្ទឹមនឹងនេះដែរ ដោយសាររឿងអាស្រូវលេចឮពី “ព័ត៌មានខាងក្នុង” នៅតែបន្តរីករាលដាល ទើបមានប្រភពផ្សេងៗនិយាយមិនអាចជឿទុកចិត្តបានបែបនេះ ។
កាលពីថ្ងៃសុក្រ កាសែត Daily Mail បានចុះផ្សាយអត្ថបទមួយដែលដាក់ចំណងជើងពីរឿងអាស្រូវមួយនេះថា “លោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់ស្លាប់ទេ៖ វិមានក្រឹមឡាំងបានចេញការបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានដែលចុះផ្សាយថា មេដឹកនាំរុស្ស៊ីវ័យ ៧១ ឆ្នាំ បានបាត់បង់ជីវិតនៅវិមានដ៏ប្រណិតរបស់គាត់ឈ្មោះ Valdai ដោយសារតែគាំងបេះដូង ចំពេលមាន “រដ្ឋប្រហារ” កំពុងផ្ទុះឡើងនៅទីក្រុងមូស្គូ” ។

ដោយដកស្រង់ប្រភពចេញពីបណ្ដាញ Telegram អនាមិកដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ពូទីន នេះទៀតសោត, កាសែត Daily Mail ចុះផ្សាយទៀតថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RIA Novosti ថា របាយការណ៍នេះគឺជាព័ត៌មានមិនសមហេតុផលទាល់តែសោះ ។
លោក Peskov បានលើកឡើងថា ការចុះផ្សាយព័ត៌មានក្លែងក្លាយបែបនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច គឺជាការទាក់ទាញផលប្រយោជន៍ប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាមិនសមហេតុសមផលសម្រាប់វិជ្ជាជីវៈសារព័ត៌មាននោះទេ ហើយវាគ្មានមូលដ្ឋានច្បាស់លាស់ឡើយដែលពួកគេបានដាក់ពាក្យចចាមអារ៉ាមបែបនេះ ។

ស្របពេលជាមួយគ្នានេះ កាសែត The Mirror ក៏បានចុះផ្សាយស្រដៀងគ្នាទៅនឹងកាសែត Daily Mail ផងដែរថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានគាំងបេះដូង ហើយកំពុងត្រូវសង្គ្រោះបន្ទាន់ ខណៈរឿងនេះក៏បានលេចចេញនៅក្នុងការចុះផ្សាយលើសារព័ត៌មានធំៗផ្សេងទៀតដូចជា Daily Express និង Sky News Australia ជាដើម ។
គួរបញ្ជាក់ថា សារព័ត៌មានទាំងនោះបានចុះផ្សាយស្រដៀងៗគ្នាថា “ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទួលមរណភាពកាលពីយប់ថ្ងៃព្រហស្បតិ៍នៅវិមាន Valdai ហើយនៅម៉ោង ៨ និង ៤២ នាទីយប់ ក្រុមគ្រូពេទ្យបានបញ្ឈប់ការជួយសង្គ្រោះ ហើយប្រកាសថា លោក ពូទីន ស្លាប់ហើយ ។ ឥឡូវនេះគ្រូពេទ្យស្ថិតនៅក្នុងបន្ទប់ជាមួយនឹងសាកសពលោក ពូទីន ហើយអមដោយការការពារទ្វេដងពីទីភ្នាក់ងារសន្តិសុខរបស់ប្រធានាធិបតី ប៉ុន្តែទាំងអស់គ្នាសុទ្ធតែជា “ព័ត៌មានក្លែងក្លាយ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ទីបំផុត កូនស្រីលោក ថាក់ស៊ីន កាន់តំណែងកំពូលមួយក្នុងបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


