Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីខ្មែរម្នាក់ធ្វើតេស្តវិជ្ជមានកូវីដនៅប្រទេសថៃ ក្រោយឆ្លងដែនពីម៉ាឡេស៊ី

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បានរាយការណ៍ថា មានករណីថ្មីចំនួន៤៩០ករណី ដោយក្នុងនោះ១០នាក់ជាករណីនាំចូលខណៈឆ្លងក្នុងសហគមន៍មាន៤៧៩ករណី។

ករណីនាំចូលចំនួនពីរគឺមកពីប្រទេសព័រទុយហ្គាល់, ២ករណីមកពីសហរដ្ឋអាមេរិកនិងមួយករណីៗមកពីប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អារ៉ាប់រួម អ៊ុយក្រែននិងនីហ្សេរីយ៉ា។

ស្រ្តីជាជនជាតិខ្មែរម្នាក់ដែលឆ្លងដែនមកពីប្រទេសម៉ាឡេស៊ី ក៏ត្រូវបានគេរកឃើញថាឆ្លងដែរ។

គិតត្រឹមថ្ងៃសៅរ៍ ចំនួនករណីដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់២៣,១៣៤ចាប់តាំងពីការផ្ទុះឡើង។ ក្នុងចំណោមនោះ មាន២០,៦០៥ករណីជាការឆ្លងក្នុងសហគមន៍។

គិតត្រឹមពេលនេះ មនុស្ស១៦,២៧៤នាក់បានជាសះស្បើយនិងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ អ្នកជំងឺ៦,៧៨១នាក់នៅតែកំពុងទទួលការព្យាបាលខណៈ៧៩នាក់បានស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post, The Nation

ចុចអាន៖ ធ្ងន់ធ្ងរបំផុត! ត្រឹមមួយខេត្ត សាមុតសាខន ម្សិលមិញរកឃើញអ្នកឆ្លងកូវីដជិត១ពាន់ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម