Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរបំផុត! ត្រឹមមួយខេត្ត សាមុតសាខន ម្សិលមិញរកឃើញអ្នកឆ្លងកូវីដជិត១ពាន់ករណី

បានផុស

នៅ

ប្រទេសថៃកាលពីថ្ងៃចន្ទទី២៥ខែមករាបានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៩១៤ករណី ដោយសុទ្ធតែនៅក្នុងខេត្តសាមុតសាខន ក្បែរទីក្រុងបាងកក។ ករណីថ្មីនេះ បានធ្វើឲ្យការឆ្លងទូទាំងប្រទេសកើនលើស១៤,០០០ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្រិតខ្ពស់បំផុតកាលពីលើកមុនគឺនៅថ្ងៃទី៤ខែមករា នៅពេលដែលករណីចំនួន៧៤៥ករណីត្រូវបានគេរាយការណ៍ដែលភាគច្រើននៅខេត្តសាមុតសាខន ក្នុងចំណោមពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា។ ករណីដំបូងត្រូវបានគេរកឃើញនៅទីនោះកាលពីពាក់កណ្តាលខែធ្នូក្នុងផ្សារអាហារសមុទ្រដ៏ធំមួយ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាករណីនៅក្នុងខេត្តសាមុតសាខនប៉ុណ្ណោះ ខណៈករណីថ្មីក្នុងខេត្តផ្សេងៗទៀតនឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ។

ករណីសរុបទូទាំងប្រទេសត្រូវបានប្រកាស មួយថ្ងៃបន្ទាប់ពីចេញលទ្ធផលតេស្តប៉ុន្តែមន្រ្តីសុខាភិបាលខេត្តសាមុតសាខន បានចេញលទ្ធផលក្នុងស្រុកកាលពីថ្ងៃចន្ទចំថ្ងៃដែលពួកគេចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងខេត្ត ដោយកំណត់គោលដៅលើមនុស្សរហូតដល់ទៅ១០,០០០នាក់ក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយសប្តាហ៍។

កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ មន្រ្តីក្រសួងសុខាភិបាលបានប្រកាសករណីថ្មីចំនួន១៨៧ករណីនៅទូទាំងប្រទេស ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់១៣,៦៨៧ករណី។ តួលេខអ្នកស្លាប់ចំនួន២នាក់បានធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៧៥នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ទីផ្សារលក់គ្រឿងសមុទ្រនៅថៃធ្លាក់ចុះ ក្រោយផ្ទុះកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម