ព័ត៌មានអន្ដរជាតិ
ថៃបង្ក្រាបទីតាំងអ៊ីនធឺណែតដ៏ធំមួយកន្លែង ដែលភាគហ៊ុនខ្មែរ ថៃ លបបើកក្បែរព្រំដែនប៉ៃលិន
ប្រទេសថៃ ៖ ទីតាំងល្បែងអ៊ីនធឺណែត តាមរយៈអនឡាញ ដ៏ធំមួយកន្លែង ដែលមានទីតាំងក្បែរច្រកព្រំដែនថៃ កម្ពុជា ត្រូវបានកម្លាំងជំនាញថៃធ្វើការបង្ក្រាប ដោយដកហូតបានសម្ភារៈពាក់ព័ន្ធជាច្រើនផងដែរ បន្ទាប់ពីមានការរុះរើចេញពីទឹកដីកម្ពុជា លបចូលទៅបើកនៅក្នុងទឹកដីថៃវិញ ដោយសារតែកូវីដ-ទើបធ្វើអោយភគីថៃមិនអាចឆ្លងដែនចេញមកលេងបាន។

បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវច្បាស់ការ ព្រមទាំងបានសុំដីកាឆែកឆេរលំនៅឋានរួចមក ទើបកម្លាំងចាប់ផ្តើមបើកកិច្ចប្រតិបត្តិការ និង បានធ្វើឡើងកាលពីល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុច « បានផាកាត » ជិតច្រកអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន ស្ថិតក្នុងភូមិ ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ( ភាគច្រើនជាយុវវ័យ ) ចំនួន ៣៤ នាក់ ក្នុងនោះស្រី ១៧ នាក់ ព្រមទាំងបានដកហូត កុំព្យូទ័រ ចំនួន ៦៩ គ្រឿង និងទូរសព្ទដៃ ចំនួន ១០១ គ្រឿង ហើយសមត្ថកិច្ចបានរកឃើញនូវទឹកប្រាក់ដែលសម្រាប់បង្វិលលើការលែងល្បែងអ៊ីនធឺណែតនេះ មានរហូតដល់ជាង ១ ០០០ លានបាត។

តម្រួតថៃបានបង្ហើបថា ការលបបើកទីតាំងបនល្បែងភ្នាល់តាមអនឡាញនេះ គឺមានភាគហ៊ុនខ្មែរ ថៃ ដែលទើបតែរុះរើមកពីទឹកដីកម្ពុជា មកលបបើកក្បែរព្រំដែន ក្នុងទឹកដីថៃវិញ បន្ទប់ពីមានការបិទច្រកព្រំដែនដោយសារកូវីដ ដូច្នេះហើយបានជាពួកគេឆ្លងមកបើកបែបនេះ វាជាការងាយស្រួលដល់ក្រុមយុវវ័យរបស់ថៃ អាចចូលលែងបាន ដោយមិនចាំបាច់ឆ្លងដែន ។ ដោយឡែកម្ចាស់បន គឺត្រូវចាប់ខ្លួនបាន តែជនជាតិថៃប៉ុណ្ណោះ ដែលមានឈ្មោះ សៀប៉ូ ពោធិ អាណុន ហើយបច្ចុប្បន្នបានបញ្ជូនខ្លួនទៅសាកសួរហើយ ដើម្បីប្រគល់ទៅតុលាការ ក្នុងការអនុវត្តតាមផ្លូវច្បាប់៕
ដោយ ៖ សោ និយមរ័ត្ន






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


