ព័ត៌មានអន្ដរជាតិ
ទ័ព អ៊ីស្រាអែល នឹងពង្រីកប្រតិបត្តិការវាយលុកទៅភាគខាងត្បូងតំបន់ ហ្គាហ្សា
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ដែលបច្ចុប្បន្នកំពុងជោគជ័យលើប្រតិបត្តិការនៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប អាចនឹងពង្រីកការវាយលុករបស់ខ្លួនទៅតំបន់ភាគខាងត្បូងបន្តទៀត ដោយសារតែនៅតំបន់នោះក៏មានហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ផងដែរ ។
បើយោងតាមអ្នកនាំពាក្យ IDF លោកស្រី Anna Ukolova បានប្រាប់សារព័ត៌មាន Sputnik ថា “ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់មិនត្រឹមតែមានទីតាំងនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីបប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានព័ត៌មានអំពីការប្រើប្រាស់សម្ភារៈស៊ីវិលរបស់ក្រុមមួយនេះនៅភាគខាងត្បូងផងដែរ” ។
លោកស្រីបញ្ជាក់ថា “នៅពេលនេះ យើងកំពុងផ្តោតតែលើផ្នែកភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបប៉ុណ្ណោះ ប៉ុន្តែប្រាកដណាស់ប្រសិនបើចាំបាច់ យើងនឹងបើកការវាយប្រហារនៅតំបន់ឡោមព័ទ្ធផ្សេងទៀតផងដែរ ជាពិសេសយើងផ្ដោតលើឃ្លាំងគ្រាប់រ៉ុកកែត និងឃ្លាំងអាវុធផ្សេងៗរបស់ក្រុមហាម៉ាស់តែម្ដង” ។
អ្នកនាំពាក្យរូបនេះបន្ថែមថា “IDF មិនចាប់អារម្មណ៍លើការវាយប្រហារតាមអាកាសសម្លាប់ជនស៊ីវិលនោះទេ ហើយបច្ចុប្បន្នយើងកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចៀសបញ្ហាមួយនេះ ខណៈក៏កំពុងផ្ទៀងផ្ទាត់ និងស៊ើបអង្កេតព័ត៌មានស្តីពីការវាយប្រហារតាមអាកាសណាមួយដែលបង្កសោកនាដកម្មដល់ជនស៊ីវិលផងដែរ” ។
ទន្ទឹមនោះ ការអះអាងរបស់លោកស្រី Ukolova កើតមានឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយោធាអ៊ីស្រាអែលកាលពីព្រហស្បតិ៍ប្រកាសពីការឡោមព័ទ្ធទីក្រុងហ្គាហ្សា ក៏ដូចជាជោគជ័យការវាយលុកបន្ទាយ ទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលកំពុងត្រូវបានប្រើប្រាស់ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិត ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ១ ម៉ឺននាក់ និងលើស ៣២,០០០ នាក់ រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កងទ័ពអ៊ីស្រាអែល ឡោមព័ទ្ធទីក្រុង ហ្គាហ្សា បានទាំងស្រុងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


