Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីស្រាអែល ឡោមព័ទ្ធទីក្រុង ហ្គាហ្សា បានទាំងស្រុងហើយ

បានផុស

នៅ

យោធាអ៊ីស្រាអែលប្រកាសនៅថ្ងៃសុក្រទី៣ខែវិច្ឆិកាថា ខ្លួនបានឡោមព័ទ្ធទីក្រុង ហ្គាហ្សា ទាំងស្រុងហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក Daniel Hagari បញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បាននិងកំពុងវាយលុកបន្ទាយ ទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលកំពុងប្រើប្រាស់ដោយក្រុមហាម៉ាស់។

ស្ថិតនៅភាគខាងជើងនៃតំបន់ ហ្គាហ្សាស្រ្ទីប, ទីក្រុង ហ្គាហ្សា គឺជាទីតាំងដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៃតំបន់នេះ មុនពេលសង្រ្គាមចាប់ផ្តើម ប៉ុន្តែកាលពីថ្ងៃទី១៣ខែតុលា អ៊ីស្រាអែលបានបញ្ជាឲ្យជនស៊ីវិលនៅភាគខាងជើង ហ្គាហ្សា ត្រូវរើទៅភាគខាងត្បូង។

(រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ​ គេមិនច្បាស់ទេថាតើ បច្ចុប្បន្នមានជនស៊ីវិលប៉ុន្មាននាក់រស់នៅក្នុងទីក្រុង ហ្គាហ្សា ប៉ុន្តែរូបភាពជាច្រើន បានបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធំធេងទូទាំងទីក្រុង និងផ្លូវដែលគ្មានមនុស្សដើរ។

ការប្រកាសនេះ កើតឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ កាលពីថ្ងៃពុធទី១ខែវិច្ឆិកា បានអំពាវនាវឲ្យកម្ទេចប្រទេសអ៊ីស្រាអែល ហើយគំរាមថា នឹងធ្វើការវាយប្រហារដ៏គួរឲ្យរន្ធត់ “ម្តងហើយម្តងទៀត” ដូចថ្ងៃទី៧ខែតុលា។

(រូបថត៖ AFP)

លោក Ghazi Hamad ដែលក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសក្រុមហាម៉ាស់ផងដែរនោះ បាននិយាយថា អ៊ី​ស្រា​អែ​ល គឺ​ជា​ប្រទេស​មួយ​ដែល​គ្មាន​ទីតាំង​នៅ​លើ​ទឹកដី​របស់​យើង។ យើងត្រូវតែដកប្រទេសនេះចេញ។ ការកាន់កាប់ត្រូវតែបញ្ចប់ ខ្ញុំកំពុងនិយាយអំពីទឹកដីប៉ាឡេស្ទីនទាំងមូល”។

បុរសអាយុ៥៩ឆ្នាំរូបនេះ បន្តថា “អ៊ីស្រាអែលត្រូវតែទទួលបានមេរៀន យើងនឹងវាយប្រហារម្តងហើយម្តងទៀត។ យើងគឺ​ជា​ជនរងគ្រោះ​នៃ​ការ​កាន់កាប់​នេះ។ គ្មាន​នរណា​ម្នាក់​អាច​បន្ទោស​យើង ​ចំពោះ​រឿង​ដែល​យើង​ធ្វើ​បាននោះ​ទេ ព្រោះអ្វី​ដែល​យើង​ធ្វើ​គឺ​ត្រឹម​ត្រូវបំផុត”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុមហាម៉ាស់ គំរាមវាយប្រហារអ៊ីស្រាអែលឲ្យសាហាវម្តងហើយម្តងទៀតដូចថ្ងៃ៧ តុលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម