Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងអាមេរិក ចោទប្រកាន់គ្នាទៅមកលើនាវា នៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

ប្រទេសចិន និងសហរដ្ឋអាមេរិកបានប្ដូរការចោទប្រកាន់គ្នាទៅមក កាលពីចុងសប្តាហ៍ជុំវិញជម្លោះសមុទ្រចិនខាងត្បូង បន្ទាប់ពីយោធាចិននិយាយថា ខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិកមួយគ្រឿង​ ខណៈកងទ័ពជើងទឹកអាមេរិកថា វាស្ថិតលើសេរីភាពនៃការធ្វើនាវាចរណ៍ធម្មតាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះនៅលើគណនីបណ្តាញសង្គម WeChat ផ្លូវការរបស់បញ្ជាការរោងមហោស្រពភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា យោធាចិនបានដាក់ពង្រាយកងទ័ពជើងទឹក និងទ័ពអាកាសរបស់ខ្លួនដើម្បីតាមដាន និងព្រមាននាវាពិឃាតអាមេរិក។

ក្នុងនោះផងដែរ កងទ័ពជើងទឹកអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា កប៉ាល់ Hopper បានអះអាងសិទ្ធិធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ Paracel ស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

ទោះយ៉ាងណានេះក្ដី កន្លងមកប្រទេសចិនតែងតែទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាបំពង់សម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣ពាន់ពាន់លានដុល្លារអាមេរិក រួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងព្រុយណេ។ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០១៦ បាននិយាយថាការទាមទាររបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ។

ក្រោយមក ហ្វីលីពីន និងអូស្ត្រាលី បានចាប់ផ្តើមការល្បាតរួមគ្នាលើកដំបូងក្នុងដែនសមុទ្រ និងផ្លូវអាកាសនៅក្នុងសមុទ្រកាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងម៉ានីលថា បានបញ្ចូលកងកម្លាំងបរទេសដើម្បីល្បាតសមុទ្រចិនខាងត្បូង ដោយសំដៅលើការល្បាតរួមគ្នាដោយយោធាហ្វីលីពីន និងសហរដ្ឋអាមេរិក។

ឧត្តមសេនីយ Kristina Weidemann អ្នកនាំពាក្យរងនៃកងនាវាទី៧ របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “សហរដ្ឋអាមេរិកប្រឈមនឹងការទាមទារដែនសមុទ្រហួសហេតុនៅជុំវិញពិភពលោកដោយមិនគិតពីអត្តសញ្ញាណរបស់អ្នកទាមទារ។ ការទាមទារដែនសមុទ្រដោយខុសច្បាប់ និងទូលំទូលាយនៅក្នុងសមុទ្រចិនខាងត្បូង បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃសមុទ្រ”។

ក្រសួងការបរទេសអាមេរិកបាននិយាយថា កាលពីដើមខែនេះ សហរដ្ឋអាមេរិក និងចិនបានពិភាក្សាគ្នាលើបញ្ហាដែនសមុទ្រ រួមទាំងជម្លោះសមុទ្រចិនខាងត្បូង ដែលសហរដ្ឋអាមេរិកបានគូសបញ្ជាក់អំពីការព្រួយបារម្ភអំពីអ្វីដែលខ្លួនហៅថា គ្រោះថ្នាក់ និងទង្វើខុសច្បាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖ចិន ប្រកាសធ្វើសមយុទ្ធយោធានៅព្រំដែនមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម