Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលក្រុងកៀវ ថា មើលទៅ លោក Zelensky បែបកាន់តំណែងមិនបានយូរទៀតទេ

បានផុស

នៅ

អភិបាលក្រុងកៀវលោក Vitali Klitschko លើកឡើងកាលពីដើមសប្តាហ៍ថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កំពុងបរាជ័យក្នុងឋានៈជាមេដឹកនាំសង្រ្គាម ហើយបែបមិនយូរទេនឹងអស់តំណែងហើយ។

លោក Klitschko ដែលជាអតីតម្ចាស់ជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក ហើយចូលកាន់តំណែងតាំងពីឆ្នាំ២០១៤មក បានទទួលស្គាល់នៅក្នុងបទសម្ភាសជាមួយកាសែតស្វីស “20 minuten” ថា ការវាយបករបស់អ៊ុយក្រែនត្រូវជាប់គាំង ហើយឥឡូវនេះ លោក Zelensky ច្បាស់ជាទទួលខុសត្រូវចំពោះកំហុសរបស់គាត់”។

អភិបាលក្រុងកៀវវ័យ ៥២ ឆ្នាំរូបនេះបន្តថា គ្មានអ្វីចម្លែកឡើយដែលការគាំទ្ររបស់លោក Zelensky ធ្លាក់ចុះខ្លាំងជាងប្រជាប្រិយភាពរបស់កងទ័ពទៀតនោះ ជាពិសេសគាត់ត្រូវគេរិះគន់ ដោយសារមិនអើពើនឹងការព្រមានមុនពេលរុស្ស៊ីវាយលុកក្នុងខែកុម្ភៈឆ្នាំ ២០២២។

យោងតាមលោក Klitschko, “ប្រជាជនមើលឃើញផ្ទាល់ភ្នែក​ហើយ​ អ្នក​ណាខ្លាំង អ្នកណាមិនខ្លាំងហើយលោក Zelensky ត្រូវទទួលកំហុស។ ប្រជាជនឆ្ងល់ថា ហេតុអ្វី យើងមិនអាចត្រៀមខ្លួនសម្រាប់សង្រ្គាមនេះ? ហេតុអ្វីបានជាប្រធានាធិបតីអ៊ុយក្រែនរូបនេះតែងតែជំទាស់ ទាល់តែសង្គ្រាមកើតឡើង។ ហេតុនេះហើយ មើលទៅមិនយូរទេ លោក Zelensky ប្រហែលជាត្រូវជ្រុះតំណែងជាប្រធានាធិបតីមិនខាន”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky នៅតែមានប្រជាប្រិយភាពគ្រាន់បើដែរ ក្នុង​ចំណោម​ប្រជាជន​អ៊ុយក្រែន ​​កាល​ពី​ឆ្នាំ២០២២ នៅ​ពេល​រុស្ស៊ី​ចូលវាយលុក​អ៊ុយក្រែន។ យោងតាមការស្ទង់មតិដោយ Statista, ជាង៥០% នៅតែគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រធានាធិបតីពួកគេ។

តាមពិតទៅ ប្រជាជនអ៊ុយក្រែនក៏បានត្រៀមចិត្តត្រៀមកាយរួចហើយផងដែរ រឿងជម្លោះជាមួយរុស្ស៊ី នៅពេលលោក Zelensky ក្លាយជាប្រធានាធិបតីនៅឆ្នាំ ២០១៩ ប៉ុន្តែការគាំទ្របានថយចុះបន្តិចម្តងៗ ក្នុងរយៈពេល ១៨ ខែចុងក្រោយ ពោលគឺធ្លាក់ចុះពី ៧៤% នៅដើមឆ្នាំ ២០២២ មកត្រឹម ៥៩% នៅខែមិថុនា ហើយមកប្រហែល ៥៨% នៅខែកុម្ភៈឆ្នាំនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បញ្ហាអាកាសធាតុ នាំឲ្យរុស្ស៊ី បន្ថយដៃវាយប្រហារលើទីក្រុងយុទ្ធសាស្រ្តរបស់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម