Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-កូរ៉េខាងត្បូង រៀបចំគោលការណ៍ណែនាំរួម ស្តីពីយុទ្ធសាស្ត្រនុយក្លេអ៊ែរ ទប់នឹងកូរ៉េខាងជើង

បានផុស

នៅ

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាបង្កើតគោលការណ៍ណែនាំរួមស្តីពីយុទ្ធសាស្ត្រនុយក្លេអ៊ែរ ក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

តំណាង​ក្រុម​ប្រឹក្សា​នុយក្លេអ៊ែរ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បាន​ជួប​ប្រជុំ​គ្នា​នៅ​មន្ទីរ​បញ្ចកោណ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយបានពិភាក្សាអំពីបញ្ហានានា រួមទាំងការចែករំលែកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនៃកងកម្លាំងនុយក្លេអ៊ែរ។

បន្ទាប់ពីកិច្ចប្រជុំនេះ ទីប្រឹក្សាសន្តិសុខជាតិរងសំខាន់របស់កូរ៉េខាងត្បូង លោក Kim Tae-hyo បានប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរបានយល់ព្រមបញ្ចប់គោលការណ៍ណែនាំទាក់ទងនឹងការរៀបចំផែនការ និងប្រតិបត្តិការយុទ្ធសាស្ត្រនុយក្លេអ៊ែរនៅពាក់កណ្តាលឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kim បាននិយាយថា គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើបញ្ហាជាច្រើនទាក់ទងនឹងការចែករំលែកព័ត៌មានទាក់ទងនឹងនុយក្លេអ៊ែរ ការបង្កើត និងនីតិវិធីពិគ្រោះយោបល់សម្រាប់វិបត្តិនុយក្លេអ៊ែរ និងប្រតិបត្តិការបណ្តាញទំនាក់ទំនងតាមពេលវេលាជាក់ស្តែងរវាងមេដឹកនាំនៃប្រទេសទាំងពីរ។

ក្នុងនោះផងដែរ ទីប្រឹក្សាសន្តិសុខជាតិរងសំខាន់របស់កូរ៉េខាងត្បូងរូបនេះក៏បាននិយាយបន្ថែមទៀតថា ភាគីទាំងពីរបានយល់ព្រមបញ្ចូលសមយុទ្ធនុយក្លេអ៊ែរនៅក្នុងសមយុទ្ធយោធារួមគ្នានៅឆ្នាំក្រោយ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកូរ៉េខាងត្បូង​បន្ទាប់ពីកិច្ចពិភាក្សាបាននិយាយថា រាល់ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងមិនអាចទទួលយកបាន ហើយនឹងនាំទៅដល់ការបញ្ចប់របបដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖នាវាចម្បាំងកងទ័ពជើងទឹក អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ១៤គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម