ព័ត៌មានអន្ដរជាតិ
បាក់ដីនៅ ចិន កប់មនុស្ស ជិត៥០នាក់
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានឲ្យដឹងថា ការបាក់ដីនៅព្រឹកថ្ងៃចន្ទទី២២ខែមករា ក្នុងខេត្តយូណានភាគនិរតី ប្រទេសចិន បានកប់មនុស្ស៤៧នាក់ ហើយភ្លាមៗ អាជ្ញាធរមិនទាន់បញ្ជាក់ថាតើមាននរណាម្នាក់បាត់បង់ជីវិតដែរឬក៏អត់នោះទេ។

ហេតុការណ៍នេះ កើតឡើងក្នុងទីក្រុង Zhaotong ខណៈក្រុមជួយសង្គ្រោះ កំពុងដុតដៃដុតជើង ស្វែងរកអ្នកនៅរស់ ទាំងដែលសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម សូន្យអង្សាសេ។
ដោយឡែក យោងតាមការចុះផ្សាយរបស់កាសែត People’s Daily, មនុស្សជាង៥០០នាក់ក៏ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះផងដែរ បន្ទាប់ពីឧប្បត្តិហេតុខាងលើ។

អ្នកស្រុកម្នាក់មកពីភូមិ Liangshui បានប្រាប់ Jimu News ថា ការរបាក់ដី កើតឡើងខណៈពេលពួកគេកំពុងដេកលង់លក់។ វាលាន់ខ្លាំងណាស់ ហើយក៏ញ័រដូចការរញ្ជួយដីដែរ។
យ៉ាងណា អាជ្ញាធរមិនបញ្ជាក់ពីមូលហេតុនៃគ្រោះអាក្រក់នេះទេ តែគេដឹងច្បាស់ បញ្ហាអាកាសធាតុកាចសាហាវ បានញាំញីតំបន់ខាងលើអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។

ការបាក់ដី គឺជារឿងធម្មតានៅក្នុងតំបន់ដាច់ស្រយាល ដែលព័ទ្ធជុំវិញដោយជួរភ្នំ ហើយងាយនឹងកើតមានទឹកជំនន់ និងការរអិលបាក់ដីជាញឹកញាប់។
នៅខែមករាឆ្នាំ២០១៣ មនុស្សចំនួន១៨នាក់ត្រូវបាត់បង់ជីវិតដោយបំណាក់ដី ក្នុងទីក្រុង Zhenxiong៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមជួយសង្គ្រោះអាមេរិក រត់ប្រាស់អាយុ ដោយសារបំណាក់ដីភក់ បង្កឡើងដោយព្យុះត្រូពិក Hilary
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


