Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមជួយសង្គ្រោះអាមេរិក រត់ប្រាស់អាយុ ដោយសារបំណាក់ដីភក់ បង្កឡើងដោយព្យុះត្រូពិក Hilary

បានផុស

នៅ

វីដេអូមួយបានបង្ហាញពីក្រុមជួយសង្គ្រោះនិងអ្នកពន្លត់អគ្គិភ័យនៅក្នុងតំបន់ San Bernardino រត់ប្រាស់អាយុ ដោយសារតែការបាក់ដីភក់ដ៏ធំកាលពីចុងសប្តាហ៍ ដែលបង្កឡើងដោយព្យុះត្រូពិក Hilary។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ OnScene)

ក្នុងវីដេអូដែលថតបានកាលពីរសៀលថ្ងៃអាទិត្យនៅតំបន់ Forest Falls នៃរដ្ឋកាលីហ្វ័រញ៉ា គេឃើញក្រុមអ្នកឆ្លើយតបដំបូង រត់គេចពីទឹក និងកាកសំណល់ភក់ ដែលហូរចុះចូលជ្រោះ។

យោងតាមគេហទំព័រ KTLA, គ្មាននរណាម្នាក់រងរបួសទេ ប៉ុន្តែការរអិលបាក់ដីនេះ បានបិទផ្លូវក្នុងតំបន់ ហើយធ្វើឲ្យក្រុមពន្លត់អគ្គិភ័យនៅឯស្ថានីយ៍ក្បែរនោះ ត្រូវជាប់គាំង។

(រូបថត៖ OnScene)

ទោះបីជាយ៉ាងណាក៏ដោយ បំណាក់ដីភក់នេះមិនមែនជាឧប្បត្តិហេតុតែមួយឡើយ ពោលគឺរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង បានជួបប្រទះឧប្បត្តិហេតុទាក់ទងនឹងអាកាសធាតុជាច្រើនទៀត ខណៈពេលដែលខ្លួនត្រូវរងគ្រោះដោយភ្លៀងធ្លាក់ធ្ងន់ធ្ងរ និងខ្យល់បក់ខ្លាំង។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃអាទិត្យទី២០ខែសីហា តំបន់ Ventura នៃរដ្ឋកាលីហ្វ័រញ៉ា ក៏ជួបការរញ្ជួយដីកម្រិត៥.១រ៉ិចទ័រផងដែរ ខណៈព្យុះត្រូពិក Hilary វាយប្រហារ។

(រូបថត៖ OnScene)

មុនមកដល់សហរដ្ឋអាមេរិក ព្យុះត្រូពិក Hilary បានវាយប្រហារនិងបណ្តាលឲ្យបាក់នៅរដ្ឋ Baja California ក្នុងប្រទេសម៉ិកស៊ិក ហើយក្រោយមក សហរដ្ឋអាមេរិក បានចេញការព្រមានដល់ប្រជាជន ៤២លាននាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។

គួរបញ្ជាក់ថា Hilary បានក្លាយជាព្យុះត្រូពិកទីមួយ ដែលវាយប្រហារតំបន់នេះ ចាប់តាំងពីព្យុះ Nora ក្នុងឆ្នាំ១៩៩៧៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ គ្រោះរញ្ជួយដី និងព្យុះត្រូពិក វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម