ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក ប្ដឹងក្រុមហ៊ុនផលិតកាំភ្លើង អាមេរិក ក្រោយជួញដូរឲ្យក្រុមគ្រឿងញៀន
តុលាការឧទ្ធរណ៍អាមេរិកបានសម្រេចឲ្យប្រទេសម៉ិកស៊ិកអាចប្តឹងក្រុមហ៊ុនផលិតកាំភ្លើងអាមេរិក និងអ្នកចែកចាយ បន្ទាប់ពីរកឃើញថា ករណីរបស់ម៉ិកស៊ិកដែលដាក់បណ្ដឹងមកកាន់តុលាការគឺជា “ច្បាប់លើកលែង” ដែលជាធម្មតាច្បាប់នេះគឺការពារក្រុមហ៊ុនមិនឲ្យទទួលខុសត្រូវ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី ២៥ ខែមករាកន្លងទៅ ។

ម៉ិកស៊ិកបានដាក់ពាក្យបណ្តឹងនៅខែសីហា ឆ្នាំ២០២១ ដោយចោទប្រកាន់ក្រុមហ៊ុនផលិតកាំភ្លើងអាមេរិកដែលរួមមានម៉ាក Smith & Wesson, Colt និង Glock ។
ទីផ្សារចែកចាយ និងលក់កាំភ្លើងទាំងនេះបានលក់អាវុធឲ្យក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការកើនឡើងនៃអំពើហិង្សាដោយកាំភ្លើងនៅក្នុងប្រទេស បើទោះបីជាមានច្បាប់តឹងរឹងក៏ដោយ ប៉ុន្តែពាក្យបណ្តឹងនេះត្រូវបានច្រានចោលដោយតុលាការអាមេរិកក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយសារច្បាប់ការពារពាណិជ្ជកម្មអាវុធស្របច្បាប់ ។

បណ្តឹងរបស់ម៉ិកស៊ិក គឺជាបណ្តឹងដំបូងដែលប្រឆាំងនឹងឧស្សាហកម្មកាំភ្លើងរបស់សហរដ្ឋអាមេរិក ដោយក្នុងបណ្ដឹងនោះអះអាងថា អាមេរិកបានដឹងអំពីការជួយដូររបស់ឧស្សាហកម្មកាំភ្លើងជាមួយក្រុមជួញដូរអាវុធខុសច្បាប់ ប៉ុន្តែមិនបានធ្វើអ្វីដើម្បីបញ្ឈប់វានោះទេ ។ ផ្ទុយទៅវិញ អាវុធនេះត្រូវបានផលិតឡើង និងដាក់លក់តាមមធ្យោបាយដែលទាក់ទាញដល់ក្រុមជួញដូរខុសច្បាប់បន្ថែមទៀត ។

ពាក្យបណ្តឹងនេះក៏បានអះអាងថា អំពើមនុស្សឃាតនៅម៉ិកស៊ិកបានធ្លាក់ចុះនៅចន្លោះឆ្នាំ ១៩៩៩ និង ២០០៤ ប៉ុន្តែបានកើនឡើងជាបន្តបន្ទាប់ ដោយសារតែការផលិត និងការចែកចាយអាវុធរបស់អាមេរិក រួមជាមួយនឹងការហាមឃាត់អាវុធដោយសហរដ្ឋអាមេរិកផុតកំណត់ ។
គួរបញ្ជាក់ថា ប្រទេសម៉ិកស៊ិករឹបអូសបានអាវុធដែលផលិត និងជួញដូរចូលដោយអាមេរិក ចន្លោះពី ៣៤២,០០០ ទៅ ៥៩៧,០០០ ដើមជារៀងរាល់ឆ្នាំ ។ ប្រទេសនេះបានអះអាងថា ស្ទើរតែទាំងអស់នៃអាវុធដែលបានរកឃើញពីកន្លែងកើតហេតុឧក្រិដ្ឋកម្ម ៧០ ភាគរយទៅ ៩០ ភាគរយត្រូវបានជួញដូរពីសហរដ្ឋអាមេរិក ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


