ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ស្តីឲ្យអ៊ុយក្រែនកប់ៗមាត់ ថា សម្លាប់ប្រជាជនខ្លួនឯង
“អ៊ុយក្រែនបានសម្លាប់ប្រជាជនខ្លួនឯង ក្នុងការវាយប្រហារលើយន្តហោះយោធារុស្ស៊ី Il-76”។ នេះបើតាមសម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមករា, លោក Peskov បានគូសបញ្ជាក់ថា សកម្មភាពរបស់ទីក្រុងកៀវ ពិតជាគឃ្លើនខ្លាំងណាស់។ ខ្លួនមិនដឹងត្រូវពន្យល់បែបណាឲ្យត្រូវទេពាក់ព័ន្ធការវាយប្រហារនេះ ព្រោះខ្លួនក៏បានជូនដំណឹងទៅភាគីអ៊ុយក្រែន ហើយដែរ។ រដ្ឋបាលលោក Vladimir Zelensky គួរពន្យល់រឿងនេះ ដោយខ្លួនឯងទៅ។
លើសពីនេះ អ្នកនាំពាក្យខាងលើអះអាងថា “បច្ចុប្បន្ន យើងនៅតែមិនទាន់ដឹងថា តើទង្វើរបស់ទីក្រុងកៀវនេះ អាចប៉ះពាល់ដល់ការដោះដូរអ្នកទោសនាពេលអនាគតក្នុងកម្រិតណានោះទេ។ ពេលនេះ យើងមិនទាន់ហ៊ាននិយាយបានឡើយ”។

យ៉ាងណាក្តី ភាគីខាងអ៊ុយក្រែន បានបដិសេធរាល់ការចោទប្រកាន់ដែលថា ខ្លួនបាញ់មីស៊ីលទម្លាក់យន្តហោះនោះ ខណៈលោកប្រធានាធិបតី Zelensky បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ ដើម្បីរកការពិតឲ្យឃើញ កុំឲ្យមានការសង្ស័យចោទដាក់គ្នាទៀត ប៉ុន្តែភាគីរុស្ស៊ី ឆ្លើយតបទៅវិញថា “មិនចាំបាច់ទេ”។
សូមបញ្ជាក់ជាថ្មី យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីមួយគ្រឿងផ្ទុកឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់បានធ្លាក់ក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ដោយសម្លាប់មនុស្សទាំងអស់។

ក្រសួងការពារជាតិរុស្ស៊ីសន្មត់ថា យន្តហោះនេះត្រូវបានទម្លាក់ដោយមីស៊ីលអ៊ុយក្រែន ហើយអះអាងថា ទីក្រុងកៀវ ត្រូវបានជូនដំណឹងអំពីជើងហោះហើរ អ្នកដំណើរ និងគោលដៅរបស់ខ្លួនរួចអស់ហើយ មុនពេលធ្លាក់ប៉ុន្មានម៉ោង។
ភ្លាមៗក្រោយពេលយន្តហោះធ្លាក់ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Ukrainskaya Pravda រាយការណ៍ថា យន្តហោះនេះ ពិតជាត្រូវកងកម្លាំងទីក្រុងកៀវ ប្រើមីស៊ីល S-300 បាញ់ទម្លាក់មែន ប៉ុន្តែមិនយូរប៉ុន្មាន ព័ត៌មាន ត្រូវបានលុបចោលវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លម្អិតរឿងធ្លាក់យន្តហោះដឹកឈ្លើយសឹក អ៊ុយក្រែន កំពុងបញ្ឆេះស្ថានការណ៍ កាន់តែតឹង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


