ព័ត៌មានអន្ដរជាតិ
លម្អិតរឿងធ្លាក់យន្តហោះដឹកឈ្លើយសឹក អ៊ុយក្រែន កំពុងបញ្ឆេះស្ថានការណ៍ កាន់តែតឹង
កាលពីថ្ងៃពុធទី២៤ខែមករា យន្តហោះរុស្ស៊ីធុន IL-76 ដែលដឹកឈ្លើយសឹកអ៊ុយក្រែន៦៥នាក់ បានធ្លាក់នៅតំបន់ Belgorod ចម្ងាយប្រហែល៩០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ហើយក្រសួងការពារជាតិរុស្ស៊ី អះអាងថា ការធ្លាក់យន្តហោះនេះ គឺជាស្នាដៃរបស់ទីក្រុងកៀវ។

តាមការចុះផ្សាយរបស់ RT, យន្តហោះបានធ្លាក់វេលាម៉ោង ១១:១៥នាទី (ម៉ោងនៅមូស្គូ) ខណៈហោះចេញពីអាកាសយានដ្ឋាន Chkalovsky ហើយក្រៅពីដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន វាក៏ផ្ទុកសមាជិកអាកាសយានិក៦នាក់ និងអ្នកអមដំណើរចំនួន៣នាក់ផងដែរ។
អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov និយាយថា ពេលយន្តហោះនេះធ្លាក់ ក៏មានយន្តហោះមួយគ្រឿងទៀតដឹកឈ្លើយសឹកអ៊ុយក្រែន៨០នាក់ធ្វើដំណើរតាមពីក្រោយផងដែរ ប៉ុន្តែបានបែរក្បាលទៅវិញដើម្បីគេចពីគ្រោះថ្នាក់។
ក្រោយកើតហេតុ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់កងកម្លាំងរបស់ទីក្រុងកៀវ ថាបានប្រើមីស៊ីលបាញ់ទម្លាក់យន្តហោះ។ ក្រសួងអះអាងថា រ៉ាដាកងកម្លាំងអវកាសរុស្ស៊ី បានរកឃើញការបាញ់មីស៊ីលពីរគ្រាប់របស់អ៊ុយក្រែន ចេញពីភូមិ Liptsy ក្នុងតំបន់ Kharkov។

ស្របពេលជាមួយគ្នានោះដែរ ប្រធានគណៈកម្មាធិការការពារជាតិនៃរដ្ឋសភារុស្ស៊ី លោក Andrey Kartapolov បានលើកឡើងថា យន្តហោះ IL-76 ត្រូវបានបាញ់ទម្លាក់ដោយប្រើមីស៊ីលការពារដែនអាកាស Western Patriot ឬ Iris-T។ លោកក៏បានស្នើឲ្យលុបចោលការចរចាដោះដូរឈ្លើយសឹកនាពេលអនាគតជាមួយទីក្រុងកៀវផងដែរ ហើយទទូចថា អ៊ុយក្រែនគួរតែដាក់ឈ្មោះជាផ្លូវការថា “រដ្ឋភេរវករ” ចំណែករដ្ឋាភិបាលរបស់ខ្លួនត្រូវមានឈ្មោះជា “កោសិកាភេរវករ”
ដោយឡែក តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី Interfax, រដ្ឋមន្ត្រីការបរទេស Sergey Lavrov បានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ លោកនិយាយថា “ភាគីរុស្ស៊ីសង្ឃឹមយ៉ាងមុតមាំថា ប្រធានបារាំង នឹងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ និងរៀបចំកិច្ចប្រជុំបែបនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

ទោះបីជាយ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់ BBC ឯណោះវិញបានឲ្យដឹងថា, ភាគីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីពីចេតនាបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកទោសសង្រ្គាម។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សង្កត់ធ្ងន់ថា ច្បាស់ណាស់! រុស្ស៊ីកំពុងយកជីវិតអ្នកទោសអ៊ុយក្រែនមកលេងសើច ជាមួយអារម្មណ៍របស់សាច់ញាតិរបស់ពួកគេ និងអារម្មណ៍នៃសង្គមជាតិរបស់យើង។ អ៊ុយក្រែននឹងទទូចឲ្យមានការស៊ើបអង្កេតអន្តរជាតិ”។

ពាក់ព័ន្ធនឹងការចោទប្រកាន់បាញ់មីស៊ីលទម្លាក់យន្តហោះ, នាយអគ្គសេនាធិការអ៊ុយក្រែន ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Ukrainska Pravda ថា តាមការជូនដំណឹង យន្តហោះនេះ កំពុងដឹកជញ្ជូនមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ី ប៉ុន្តែក្នុងការជូនដំណឹងនោះមិននិយាយអំពីអ្នកទោសសង្គ្រាមទេ។
សូមបញ្ជាក់ កាលពីដើមខែមករា កងកម្លាំងរបស់រុស្ស៊ីចំនួន ២៤៨នាក់ត្រូវបានអ៊ុយក្រែនដោះលែង ខណៈទីក្រុងមូស្គូ ក៏បានដោះលែងកងទ័ពទីក្រុងកៀវ ចំនួន២៣០នាក់ផងដែរ ក្នុងការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំបំផុត ចាប់តាំងពីជម្លោះផ្ទុះឡើង កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់យន្តហោះ រុស្ស៊ី ដឹកអ្នកទោសសង្គ្រាម អ៊ុយក្រែន ៦៥ នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


