ព័ត៌មានអន្ដរជាតិ
អាមេរិក បាញ់សម្លាប់មេទ័ពក្រុម ហេសបូឡា ២រូប ពេលកំពុងជិះរថយន្ត
តាមការចុះផ្សាយរបស់ CNN, សហរដ្ឋអាមេរិក បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋធានីអ៊ីរ៉ាក់ កាលពីយប់ថ្ងៃពុធទី៧ខែកុម្ភៈ ដោយបានសម្លាប់មេទ័ពកងជីវពល ហេសបូឡា ២រូបនិងសមាជិកក្រុមម្នាក់ទៀត។

អាមេរិក បានវាយប្រហារលើរថយន្តមួយគ្រឿង ដែលអ្នកទាំងបីកំពុងធ្វើដំណើរក្នុងសង្កាត់ Mashtal នៃទីក្រុងបាកដាដ វេលាម៉ោងប្រហែល ៩ និង ៣០ នាទីយប់។
ពីរនាក់ក្នុងចំណោមអ្នកស្លាប់ ត្រូវបានគេស្គាល់ថាមានឈ្មោះ Haj Arkhan Al-Alawi និង Wissam Mohammed ‘Abu Bakr’ al-Saadi ដែលទទួលបន្ទុកប្រតិបត្តិការរបស់ក្រុម ហេសបូឡា ក្នុងប្រទេសស៊ីរី។

ក្រោយការវាយប្រហារ បណ្តាញផ្សព្វផ្សាយជាច្រើន បានបញ្ចេញរូបថតដែលបង្ហាញពីសម្បកគ្រាប់ ហាក់ដូចជាមីស៊ីល Hellfire ដែលជាទូទៅត្រូវបានប្រើប្រាស់ដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបង្ហោះលើបណ្តាញសង្គម X, ទីបញ្ជាការកណ្តាលរបស់ទីក្រុងវ៉ាស៊ីនតោន (CENTCOM) និយាយថា ខ្លួនបានបើកប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើយោធារបស់សហរដ្ឋអាមេរិក ដោយបានសម្លាប់មេបញ្ជាការក្រុម ហេសបូឡា ដែលជាអ្នកទទួលខុសត្រូវ ចំពោះការរៀបចំផែនការដោយផ្ទាល់ និងចូលរួមការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកក្នុងតំបន់។

ពាក់ព័ន្ធរឿងនោះ សហរដ្ឋអាមេរិក បានស្តីបន្ទោសក្រុម ហេសបូឡា សម្រាប់ការវាយប្រហារកាលពីខែមុន ដែលបានសម្លាប់ទាហានខ្លួនបីនាក់ នៅឯមូលដ្ឋានមួយជាប់ព្រំដែនស៊ីរី-ហ្ស៊កដានី-អ៊ីរ៉ាក់។
សូមបញ្ជាក់ថា Al-Saadi គឺជាសមាជិកក្រុម ហេសបូឡា ជាន់ខ្ពស់បំផុត ដែលត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីខែមករាឆ្នាំ២០២០ ដែលបានសម្លាប់លោក Abu Mahdi al-Muhandis និងឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani។ ឆ្លើយតបទៅនឹងការធ្វើឃាតនោះ ទីក្រុងតេហេរ៉ង់ បានទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពអាមេរិក ដោយមិនខ្លាចរអា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហេសបូឡា ព្រមាន អ៊ីស្រាអែល ប្រយ័ត្នស៊ីកំផ្លៀង បើស្ថានការណ៍តំបន់ព្រំដែន លីបង់ នៅតែដុតរោល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


