ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដីនៅ ហ្វីលីពីន កើនដល់ ៥៤ នាក់
ចំនួនអ្នកស្លាប់ ដោយសារការរអិលបាក់ដីដែលបានវាយប្រហារភូមិជីករ៉ែមាសមួយកន្លែងនៅភាគខាងត្បូងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៥៤ នាក់ហើយ និង ៦៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំង ភក់ក្រាស់ និងការគំរាមកំហែងនៃការបាក់ដីបន្ថែមទៀតកំពុងបង្អាក់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ។

ការបាក់ដីនេះបានវាយប្រហារភូមិមួយក្នុងខេត្ត Davao de Oro កាលពីយប់ថ្ងៃអង្គារសប្ដាហ៍មុន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍បានកប់ផ្ទៃដីនៃសហគមន៍ Masara ប្រមាណ ៨.៩ ហិកតា ។ សាកសពចំនួន ៥៤ នាក់ត្រូវបានរកឃើញ និងយ៉ាងហោចណាស់អ្នកស្រុកចំនួន ៣២ នាក់បានរួចជីវិត ប៉ុន្តែ ៦៣ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ហើយក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះមានកម្មកររុករករ៉ែមាសដែលកំពុងអង្គុយរង់ចាំក្នុងរថយន្តក្រុង ២ គ្រឿងដើម្បីទៅផ្ទះ នៅពេលការបាក់ដីបានវាយប្រហារ និងកប់ពួកគេបាត់ ។

ទន្ទឹមនោះ គ្រួសារជាង ១,១០០ ត្រូវបានរើទៅកាន់មជ្ឈមណ្ឌលជម្លៀសដើម្បីសុវត្ថិភាពរបស់ពួកគេ ខណៈមនុស្សជាង ៣០០ នាក់បានចូលរួមក្នុងការជួយសង្គ្រោះ ប៉ុន្តែត្រូវបានរារាំងដោយសារភ្លៀងធ្លាក់ខ្លាំង ភក់ក្រាស់ និងការគំរាមកំហែងនៃការបាក់ដីបន្ថែមទៀត ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់តំបន់ភាគខាងត្បូងរបស់ប្រទេសនេះអស់រយៈពេលជាច្រើនសប្តាហ៍ ដោយបង្កឲ្យមានការបាក់ដី និងទឹកជំនន់ ដែលបានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ទៅទីជម្រកបណ្ដោះអាសន្ន ខណៈគ្រោះរញ្ជួយដីក៏បានបំផ្លាញផ្ទះសម្បែង និងអគារជាច្រើននៅក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ ៕
អត្តបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


