ព័ត៌មានអន្ដរជាតិ
ប្រមុខអ៊ុយក្រែន អញ្ជើញលោក ត្រាំ ទៅសមរភូមិ ដើម្បីមើលផ្ទាល់ភ្នែក ថា ស្ថានភាពជាក់ស្តែងយ៉ាងណា
លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី និយាយថា លោកបានអញ្ជើញអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ហើយទៅសមរភូមិជួរមុខ ដើម្បីមើលឲ្យផ្ទាល់ភ្នែកថា តើស្ថានភាពជាក់ស្តែងយ៉ាងណា។ នេះបើតាមការចុះផ្សាយរបស់ Reuters។

ក្នុងសន្និសីទសន្តិសុខទីក្រុង Munich នៅប្រទេសអាឡឺម៉ង់កាលពីថ្ងៃសៅរ៍ទី១៧ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី និយាយថា លោកបានអញ្ជើញលោក ត្រាំ ទៅអ៊ុយក្រែន មែនព្រោះគាត់ជឿថា អ្នកចេញគោលនយោបាយ គួរតែមើលឲ្យច្បាស់ថាតើ ជម្លោះប្រដាប់អាវុធពិតជាមានសភាពធ្ងន់ធ្ងរកម្រិតណា។
លោក ហ្សេលេនស្គី អះអាងថា “ប្រសិនបើលោក ត្រាំ មកមែន ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីទៅសមរភូមិជួរមុខជាមួយគាត់។ ខ្ញុំគិតថានៅពេល យើងសន្ទនាគ្នាអំពីរបៀបបញ្ចប់អរិភាព យើងត្រូវបង្ហាញការពិតនូវអ្វីដែលបានកើតឡើង មិនមែនគ្រាន់តែមើលតាម Instagram ទេ”។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ្សេលេនស្គី អញ្ជើញលោក ត្រាំ ទៅអ៊ុយក្រែន។ កាលពីខែវិច្ឆិកាឆ្នាំ២០២៣ លោក ហ្សេលេនស្គី ក៏បានអញ្ជើញលោក ត្រាំ ទៅអ៊ុយក្រែនដែរ ដើម្បីបង្ហាញថា ជម្លោះរវាងប្រទេសនេះនិងរុស្ស៊ីមិនអាចដោះស្រាយបានក្នុងរយៈពេល២៤ម៉ោង ដូចការអួតអាងរបស់អតីតប្រធានាធិបតីអាមេរិកបានទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានទាត់ចោលការអញ្ជើញនោះ ដោយសារលោកបារម្ភថា ការធ្វើបែបនេះ អាចបណ្តាលឲ្យមានជម្លោះផលប្រយោជន៍ជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន។
បច្ចុប្បន្ន លទ្ធភាពរបស់លោក ត្រាំ ក្នុងការឡើងកាន់តំណែងនៅសេតវិមានសាជាថ្មី កំពុងចោទជាកង្វល់ចំពោះការផ្តល់ជំនួយដល់អ៊ុយក្រែន ព្រោះ លោក ត្រាំ ត្រូវបានគេស្គាល់ថាជា បុគ្គលមួយរូបដែលគិតគូរពីសេដ្ឋកិច្ចជាចម្បង ហើយប្រឆាំងការយកលុយអាមេរិកទៅបោះចោលនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


