ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍មួយជីវិតមានម្តង នឹងកើតឡើងក្នុងឆ្នាំនេះ ហើយមនុស្សអាចមើលឃើញដោយភ្នែកទទេ
តាមការចុះផ្សាយរបស់ Scitech Daily, ក្នុងឆ្នាំ២០២៤នេះ នឹងកើតមានព្រឹត្តិការណ៍កម្រនៅអវកាសដែលមួយជីវិតមនុស្សជួបប្រទះតែម្តងប៉ុណ្ណោះ ហើយអ្វីដែលកាន់តែអស្ចារ្យគឺថា អ្នកអាចមើលឃើញវាដោយភ្នែកទទេទៀតផង។ នោះគឺជាព្រឹត្តិការណ៍ផ្កាយផ្ទុះ ដែលក្រុមអ្នកវិទ្យាសាស្រ្តឲ្យឈ្មោះថា T Coronae Borealis។

ព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ៨០ឆ្នាំទើបកើតឡើងម្តងឬអាចនិយាយបានថា មួយជីវិតមនុស្សអាចជួបប្រទះតែម្តងគត់ ព្រោះថា ពេលដល់ចំណុចកំពូល វត្ថុធាតុនៅជុំវិញផ្កាយនឹងផ្ទុះ ជាហេតុបង្កឲ្យមានពន្លឺដ៏ខ្លាំង ជះចេញទៅកាន់ប្រព័ន្ធផ្កាយនានានៅជុំវិញ។
ប្រព័ន្ធផ្កាយ T Coronae Borealis ឬ T CrB ស្ថិតនៅចម្ងាយ៣០០០ឆ្នាំពន្លឺពីផែនដី ហើយការផ្ទុះលើកចុងក្រោយរបស់វាគឺនៅឆ្នាំ១៩៤៦ ដូច្នេះហើយក្រុមតារាវិទូជឿជាក់ថា ឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះនឹងកើតឡើងម្តងទៀត ពោលគឺនៅចន្លោះខែកុម្ភៈដល់ខែកញ្ញា គ្រាន់តែមិនច្បាស់ថា វាកើតឡើងចំថ្ងៃណាឲ្យប្រាកដប៉ុណ្ណោះ។

តាមទ្រឹស្តីវិទ្យាសាស្រ្ត ប្រព័ន្ធផ្កាយនេះជាធម្មតាមានកម្លាំងរ៉ិចទ័រ +10 ដែលងងឹតខ្លាំងមិនអាចមើលឃើញដោយភ្នែកទទេបានទេ តែក្នុងអំឡុងព្រឹត្តិការណ៍នេះ កម្លាំងរបស់វានឹងកើនដល់រ៉ិចទ័រ +2 មានពន្លឺខ្លាំងស្រដៀងទៅនឹងផ្កាយខាងជើង Polaris ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងតាមដានព្រឹត្តិការណ៍នេះជាប់ជានិច្ច ហើយនឹងផ្តល់ព័ត៌មានលម្អិតជាបន្តបន្ទាប់ ទាក់ទងនឹង T CrB៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញ Black Hole មួយទៀត មានពណ៌ក្រហមឆ្អិនឆ្អៅ ធ្ងន់ជាងព្រះអាទិត្យ ៤០លានដង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


