ព័ត៌មានអន្ដរជាតិ
រលកកម្ដៅចាប់ផ្ដើមក្លាយខ្លួនជាឃាត ក សម្លាប់មនុស្សនៅ មីយ៉ាន់ម៉ា
រលកកម្ដៅនៅក្នុងខែមេសានេះបានចាប់ផ្ដើមក្លាយខ្លួនជាឃាត ក សម្លាប់មនុស្សជាហូរហែនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមគ្រូពេទ្យក៏កំពុងសស្រាក់សស្រាំព្យាបាលមនុស្សជាង ១០០ នាក់ផងដែរដែលសុទ្ធសឹងតែសន្លប់បាត់ស្មារតី ដោយសារតែអាកាសធាតុដ៏ក្ដៅចង់ខ្លោចនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ ។

អង្គការសប្បុរសធម៌យ៉ាំងហ្គោនបាននិយាយថា ក្រៅពីអ្នកសន្លប់បាត់ស្មារតីដោយសារតែមេឃក្ដៅបែកផ្សែងទាំងប៉ុន្មាននេះហើយ អង្គការទទួលបានព័ត៌មានពីបុរសម្នាក់អាយុ ៥០ ឆ្នាំបានស្លាប់បាត់បង់ជីវិតកាលពីចុងសប្ដាហ៍កន្លងទៅ ដោយសារតែគាំងបេះដូង បន្ទាប់ពីជិះកង់ក្រោមកម្ដៅថ្ងៃ ហើយភ្លាមៗនោះបានដួលធ្លាក់ពីលើកង់ ក្រោយបែកញើសជោគជាំខ្លួន ខណៈបុរសម្នាក់ទៀតទីក្រុង Magwe និងមានអាយុត្រឹម ២០ ឆ្នាំប៉ុណ្ណោះក៏ស្លាប់ផងដែរក្រោមឥទ្ធិពលអាកាសធាតុដ៏ក្ដៅគគុកនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់រដ្ឋាភិបាលយោធាបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសីតុណ្ហភាពពេលថ្ងៃនៅទីក្រុងភាគខាងជើងមួយចំនួនដូចជា ទីក្រុង Naypyitaw, Sagaing, Mandalay, Magwe និងនៅភាគខាងកើតនៃរដ្ឋ Shan គឺហក់ឡើងខ្ពស់ជាងរាល់ដង ៣ ទៅ ៤ អង្សាសេ ពោលកម្ដៅមានដល់ ៤៧ អង្សាសេឯណោះ ។

លោកវេជ្ជបណ្ឌិត Su Taung Pyae ប្រធានគ្លីនិកតាមអនឡាញចំណុះក្រោមក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានលើកឡើងថា “កម្ដៅអាចបណ្តាលឲ្យស្បែកស្ងួត បែកញើសច្រើន និងសីតុណ្ហភាពរាងកាយកើនឡើង ហើយអាការៈទាំងនេះអាចបណ្ដាលឲ្យមនុស្សស្លាប់បាន ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាបេះដូង គឺងាយរងគ្រោះជាងគេ” ។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ នៅក្នុងប្រទេសថៃក៏មានមនុស្សស្លាប់បាត់បង់ជីវិត ដោយសារតែរលកកម្ដៅនេះផងដែរ ។ បុរសរស់នៅខេត្ត Prachinburi វ័យ ៤៩ ឆ្នាំបានដាច់សរសៃឈាមខួរក្បាលស្លាប់មួយរំពេច ព្រោះតែផឹកស្រាទាំងអាកាសធាតុកំពុងក្ដៅចង់ខ្លោច ខណៈក្រោយហេតុការណ៍នេះទៀតសោត រដ្ឋាភិបាលថៃបានចេញការព្រមានទៅដល់ប្រជាពលរដ្ឋឲ្យចេះថែទាំសុខភាពដែលបណ្ដាលមកពីអាកាសធាតុក្ដៅបែកផ្សែង ជាពិសេសក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មីយ៉ាន់ម៉ា សុំ ថៃ បើកផ្លូវឲ្យយន្តហោះយោធាចូលយកទាហានជាង ៤៧០ នាក់ដែលបាក់ទ័ពចាញ់ក្រុមប្រឆាំង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?