ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់ ចិន ជួយលួងលោមចិត្ត អ៊ីរ៉ង់ កុំឲ្យបញ្ឆេះភាពតានតឹងបន្ថែមទៀតនៅមជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កំពុងជំរុញឲ្យប្រទេសដែលជាសម្ព័ន្តមិត្តចាក់ទឹកមិនលិចរបស់អ៊ីរ៉ង់ជួយលួងលោមចិត្តទៅដល់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់កុំឲ្យបញ្ឆេះភាពតានតឹងបន្ថែមទៀតនៅតំបន់មជ្ឈិមបូព៌ា ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតអង់គ្លេស Financial Times កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ។

ថ្លែងក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីចិន តួកគី និងអារ៉ាប៊ីសាអូឌីតដែលសុទ្ធសឹងតែជាមិត្តភក្តិបរទេសរបស់អ៊ីរ៉ង់, លោក Blinken បានប្រាប់អ្នកសារព័ត៌មានព្រហស្បតិ៍ថា ភាគីពាក់ព័ន្ធទាំងអស់បានចរចាគ្នាអំពីក្ដីភ័យព្រួយចំពោះការសងសឹកដែលអាចកើតមានរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ក្រោយការវាយប្រហារតាមអាកាសលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសស៊ីរី ។
នៅក្នុងកិច្ចពិភាក្សានោះទៀតសោត លោក Blinken ថែមទាំងស្នើសុំដល់ប្រទេសទាំងបីជួយលួងលោមចិត្តទៅដល់អ៊ីរ៉ង់កុំឲ្យដុតបញ្ឆេះភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាន់តែឆេះរោលរាលថែមទៀត ដោយសារតែវាមិនត្រឹមតែប៉ះរលាកទៅដល់អ៊ីស្រាអែល អ៊ីរ៉ង់ និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ប៉ុណ្ណោះទេ គឺគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូបត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី ខណៈក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ។ ទោះយ៉ាងណា រហូតមកទល់ពេលនេះ អ៊ីស្រាអែលមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយស្តីពីការទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសនោះទេ ។
ទន្ទឹមនោះ ព្រឹត្តិការណ៍បាញ់កម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅទីក្រុងដាម៉ាសក្នុងប្រទេសស៊ីរីពីសំណាក់កងកម្លាំងអ៊ីស្រាអែលដែលរួមមានទាំងការស្លាប់បាត់បង់ជីវិតមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់នេះទៀតសោត ក៏កំពុងនាំឲ្យពិភពលោកបើកភ្នែកធំៗតាមដានស្ថានភាពក្ដៅបន្ថែមទៀតក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសច្បាស់ណាស់ថា អ៊ីរ៉ង់មិនទុកឲ្យអ៊ីស្រាអែលដេកលក់ស្រួលនោះឡើយ ពោលនឹងបើកការសងសឹកក្នុងពេលវេលាជាក់លាក់ណាមួយមិនខាន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល បញ្ជាក់ពេលវេលាដែល អ៊ីរ៉ង់ នឹងឲ្យខ្លួនភ្លក់រសជាតិវាយប្រហារសងសឹក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


